លោក ជិន ប៊ុនធឿន ៖ រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានយកចិត្តទុកដាក់ខ្លាំងបំផុតចំពោះសុខដុមនីកម្មសាសនា!

ភ្នំពេញ៖ នាល្ងាចថ្ងៃអង្គារ ទី១៨ ខែមីនា ឆ្នាំ២០២៥នេះ លោក ជិន ប៊ុនធឿន អភិបាលខណ្ឌ ប្ញស្សីកែវ អញ្ជើញជាអធិបភាពក្នុងពិធីចែកអំណោយកញ្ចប់អាហាររដូវខែរ៉ាម៉ាឌន ២០២៥ដល់ក្រីក្រចំនួន១០០គ្រួសារ មកពីភូមិចំនួន៤ក្នុងសង្កាត់ច្រាំងចំរេះទី២ ។
នាឱកាសនោះ លោកអភិបាលខណ្ឌ បានពាំនាំផ្តាំផ្ញើការសួរសុខទុក្ខពីសំណាក់ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដល់បងប្អូនទាំងអស់ប្រកបដោយក្តីនឹករលឹក ។ លោកអភិបាល បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានយកចិត្តទុកដាក់ខ្លាំងបំផុតចំពោះសុខដុមនីកម្មសាសនា ដើម្បីធានា ថា កម្ពុជាមិនមានជម្លោះជាតិសាសន៍ និងសាសនាឡើយ ។ សុខដុមនីយកម្មនៃជនជាតិ និងសាសនា គឺមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់កិច្ចអភិវឌ្ឍន៍សង្គមកម្ពុជាបច្ចុប្បន្ន ដើម្បីរស់នៅជាមួយគ្នាប្រកបដោយភាពសុខសាន្ត ក្រោមម្លប់នៃសុខសន្តិភាព និងបានអនុញ្ញាតិឲ្យសាសនាផ្សេងៗនៅកម្ពុជាគោរពប្រតិបត្តិតាមជំនឿរៀងៗខ្លួន។
ជាមួយគ្នានេះ លោកអភិបាលខណ្ឌ ក៏បានជូនពរបងប្អូនខ្មែរ-ឥស្លាមទូទាំងប្រទេសនៅក្នុងឱកាសបុណ្យស្រាយបួសនៃខែរ៉ាម៉ាឌននេះ សូមបងប្អូនជួបតែសេចក្តីសុខចម្រើនគ្រប់ៗគ្នា និងសុំពរពីព្រះអាល់ឡោះ សូមផ្តល់ភាពសុខសាន្ត និង ការីកចម្រើនដល់ប្រជាពលរដ្ឋយើងទាំងអស់គ្នា។
សូមបញ្ជាក់ថា តាមរយៈសមាគម មិត្តភាព និងសប្បុរសធម៌កម្ពុជា(លោកស៊ិន វ៉ុលី ប្រធានសមាគម និងជាអនុប្រធានក្រុមការងារចុះជួយមូលដ្ឋានខណ្ឌប្ញស្សីកែវ ) អំណោយដែលផ្តល់ជូនក្នុងមួយគ្រួសារៗទទួលបានរួមមាន៖អង្ករ២០គីឡូក្រាម មី ២០កញ្ចប់ ត្រីខ ៤កំប៉ុង ផ្លែល្មើ១គីឡូក្រាម ទឹកក្រូច ចំណុះ៣លីត្រ១ដប ស្ករស១គីឡូក្រាម ប្រេងឆា ១លីត្រ និងទឹកត្រី១ដប ៕
អត្ថបទដែលជាប់ទាក់ទង
Open

Close