អាជ្ញាធរ ចុះណែនាំ ទីតាំងស្រះ​ ចិញ្ចឹម​ត្រី និងទីតាំង ​អាជីវកម្ម​ ​បោចមាន់

ភ្នំពេញ៖ តបតាមបញ្ជាដឹកនាំរបស់លោក ជិន​ ប៊ុនធឿន​ អភិបាល នៃគណៈអភិបាលខណ្ឌប្ញស្សីកែវ ​នាព្រឹកថ្ងៃអង្គារ​ ៥រោច ខែផល្គុន​​​​ ឆ្នាំរោង​ ឆស័កព.ស​ ២៥៦៨ ត្រូវនឹងថ្ងៃទី​ ១៨​ ខែមីនា​ ឆ្នាំ២០២៥ វេលាម៉ោង​ ៩ និង ០០នាទី ដឹកនាំដោយ លោក​ ឌន​ ដាវុឌ នាយក​រង​រដ្ឋបាល​ខណ្ឌ​រួមមាន​ ការិយាល័យសាធារណការ​ខណ្ឌ​ , ការិយាល័​យ​សេដ្ឋកិច្ច​ខណ្ឌ​ និង​សង្កាត់​ច្រាំងចំរេះទី១ បាន​ចុះ​ពិនិត្យ​ និង​ណែនាំ​ ម្ចាស់​អាជីវកម្ម​ចំនួន ០២ទីតាំង ដូចខាងក្រោម៖
១-ទីតាំងស្រះ​ចិញ្ចឹម​ត្រី​ ក្រុម​ការងារ​បាន​ណែនាំ​ឲ្យ​ម្ចាស់​ធ្វើ​ការ​សម្អាត​​ អនាម័យ​ ជា​ប្រចាំ​ជុំវិញ​ម៉ាសុីនលាយ​ចំណី​ត្រី​ និងលាង​សម្អាត​​សម្ភារៈ​ប្រើប្រាស់ដែលពាក់​ព័ន្ធ​អោយ​បាន​ស្អាត​ជា​ប្រចាំ​ ជៀសវាស​ធ្វើ​អោយ​មាន​ក្លិន​ស្អុយ​ដល់​អ្នក​ជិត​ខាង​ ទីតាំង​ស្ថិតនៅ​ភូមិ​៣​ សង្កាត់​ច្រាំង​ចំរេះ​ទី​១​ ខណ្ឌ​ឫស្សីកែវ​ រាជធានី​ភ្នំពេញ​។
២​-ទីតាំង​អាជីវកម្ម​មាន់​បោច​ ក្រុម​ការងារ​បាន​ណែនាំ​ អោយ​ម្ចាស់​ធ្វើ​ការ​សំអាត​ អនាម័យ​ ក្នុង​បរិវេណ​ទីធ្លា​នោះ​អោយបាន​ស្អាត និងរៀបចំប្រព័ន្ធបង្ហូរទឹកឱ្យបានត្រឹមត្រូវ​ ជៀសវាងធ្វើ​អោយ​មាន​ក្លិន​ស្អុយ​ប៉ះពាល់ដល់​អ្នក​រស់នៅជិត​ខាង​ ទីតាំង​ស្ថិតនៅ​ភូមិ​៤​ សង្កាត់ច្រាំង​ចំរេះ​ទី​១​ ខណ្ឌ​ឫស្សីកែវ​ រាជធានី​ភ្នំពេញ​។
អត្ថបទដែលជាប់ទាក់ទង
Open

Close