បាត់ដំបង៖ភ្លៀង១មេ លាយខ្យល់កន្ត្រាក់ បណ្តាលអោយខូចខាត ផ្ទះប្រជាពលរដ្ឋ អស់ជាច្រើនខ្នង ក្នុងស្រុកឯកភ្នំ រីឯស្រុកបាណន់ មានករណីរន្ទះបាញ់ កើតឡើងមួយលើក បណ្តាលឲ្យមនុស្ស ស្លាប់ម្នាក់ភ្លាមៗ យ៉ាងអាណោចអាធ័ម។
គ្រោះធម្មជាតិនេះបានកើតឡើង កាលពីវេលាម៉ោង១៧ និង ៣០នាទី ល្ងាច ថ្ងៃទី១៦ ខែមិនា ឆ្នាំ ២០២៥ ទៅលើស្រុកមួយចំនួនក្នុងខេត្តបាត់ដំបង។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានអោយដឹងថា៖ ករណីរន្ទះបាញ់ ប្រជាពលរដ្ឋស្លាប់ម្នាក់ឈ្មោះ ថ្លាន់ សុខាន ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិស្លាបប៉ាង ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង។
ចំណែកស្រុកឯកភ្នំ មានភ្លៀង លាយខ្យល់កន្ត្រាក់ដូចគ្នា បក់បោកទៅលើភូមិគោកដូង ភូមិចុងឆ្តោ និងភូមិ ករហាល ខូចខាតផ្ទះ សរុបទាំងអស់ ចំនួន៥១ខ្នងផ្ទះ។
ក្រោយពេលកើតហេតុ អាជ្ញាធរ និង សមត្ថកិច្ចគ្រប់ស្រុក បានក្រើនរំលឹក ដល់បងប្អូន ប្រជាពលរដ្ឋ ត្រូវប្រុងប្រយ័ត្ន អោយបានខ្ពស់ ជៀសវាងកុំអោយមានគ្រោះថ្នាក់ ជាយថាហេតុ៕
ដោយ ៖ សុខ កុសល