កម្លាំងអាវុធហត្ថខេត្តកំពង់ស្ពឺ បានធ្វើការឃាត់ខ្លួនជនជាប់ចោទ ម្នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធ ករណីជួយដូរនូវសារធាតុញៀន
ខេត្តកំពង់ស្ពឺ៖ ដោយអនុវត្តតាមបទបញ្ជារបស់ លោក ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងមានការសម្របសម្រួលនីតិវិធីពី លោក ទិន សុចិត្រា ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តកំពង់ស្ពឺ។
កាលពីថ្ងៃទី១៦ ខែមិនា ឆ្នាំ២០២៥ នាវេលាម៉ោង ១៤:៥០នាទី កម្លាំងមន្ទីស្រាវជ្រាវ និងបង្រ្កាបបទល្មើស នៃបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ សហការជាមួយកម្លាំងមូលដ្ឋានក្រុងឧដុង្គម៉ែជ័យ បានធ្វើការឃាត់ខ្លួនជនជាប់ចោទចំនួន០១នាក់ នៅចំណុច ភូមិដំណាក់ស្មាច់ សង្កាត់វាលពង់ ក្រុងឪដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ។
ដោយអនុវត្តការដីកាបង្គាប់ឲចាប់ ឃុំខ្លួនលេខ ៤៤ ច.ខ/២៥ ចុះថ្ងៃទី២០ ខែមករា ឆ្នាំ ២០២៥ របស់លោក លឹម មករន្ទ ចៅក្រមជំនុំជម្រះ នៃសាលាដំបូងខេត្តកំពង់ស្ពឺ
ជនសង្ស័យមានឈ្មោះ ម៉ាត់ សាលេស(ហៅ បារាំង) ភេទប្រុស ជនជាតិ ខ្មែរឥស្លាម អាយុ ៥០ឆ្នាំ ទីលំនៅ ភូមិ ដំណាក់ស្មាច់ សង្កាត់ វាលពង់ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ ពាក់ព័ន្ធករណីជួយដូរនូវសារធាតុញៀន ដោយខុសច្បាប់ ដែលប្រព្រឹត្ដនៅចំណុច ភូមិ ឃុំ ខាងលើ កាលពីអំឡុងឆ្នាំ២០២០ _២០២៤ កន្លងមក។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងជំនាញបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដើម្បីបន្តនិតិវិធីបញ្ជូនទៅតុលាការ៕





