ក្រុមហ៊ុន វឌ្ឍនៈ និងក្រុមការងារ របស់ ពេជ្រ សូលិកា បាននាំយកថវិកាចំនួន ៣៥.៥៥២.០០០ រៀល ដែលប្រមូលបានពីកម្មវិធីប្រគំតន្ត្រី Pich Solikah Twilight The First Concert ជូនមូលនិធិគន្ធបុប្ផាកម្ពុជា
ភ្នំពេញ៖ ស្នាមញញឹម និងក្ដីសង្ឃឹម បានកើតចេញពីការចែករំលែក! តើអ្វីទៅជាអាថ៌កំបាំងនៃជីវិត? វាគឺជាភាព រីករាយ! ហើយភាពរីករាយកើតចេញពីការជួបជុំគ្នា ចែករំលែក និងជួយគ្នាទៅវិញទៅមក។
ដោយយល់ច្បាស់ ពីតម្លៃនេះ ក្រុមហ៊ុន វឌ្ឍនៈ និងក្រុមការងាររបស់ ពេជ្រ សូលិកា បាននាំយកថវិកាចំនួន ៣៥.៥៥២.០០០ រៀល ដែលប្រមូលបានពីកម្មវិធីប្រគំតន្ត្រី Pich Solikah Twilight The First Concert ជូនមូលនិធិគន្ធបុប្ផាកម្ពុជា ព្រមទាំងចែកជូនភេសជ្ជៈកីឡា វី-អាកទីវ ម្ហូបអាហារ ដល់កុមារ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងអាណាព្យាបាល ដើម្បីបន្តចែករំលែកក្ដីស្រលាញ់ ផ្ដល់ក្តីសង្ឃឹម និងលើកទឹកចិត្តគ្នា។
ភេសជ្ជៈកីឡា វី-អាកទីវ បំពេញ និងរក្សាជាតិទឹក ព្រមទាំងសារធាតុរ៉ែបានល្អ ហើយឆាប់រហ័ស!