តាកែវ៖ ដើម្បីចូលរួមអបអរសាទរ ពិធីបុណ្យទន្លេលើកទី៩ រៀបចំដោយក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តតាកែវ សហការឧបត្ថម្ភធំដោយក្រុមហ៊ុន វឌ្ឍនៈ មានមោទកភាពនាំយកព្រឹត្តិការណ៍ប្រគំតន្ត្រី និងព្រឹត្តិការណ៍ប្រដាល់គ្រុឌគុនខ្មែរ ដែលនឹងធ្វើឡើងរយៈពេល ៣ ថ្ងៃពេញចាប់ពីថ្ងៃទី២១ ដល់ ទី២៣ ខែមីនា ឆ្នាំ២០២៥។
ហ្វេនៗ នឹងបានរាំលេង កម្សាន្ត ជាមួយការប្រគំតន្រ្តី “ពេលវេលាល្អ អបអរសាទរ បុណ្យទន្លេ” មួយរាត្រីពេញនៅថ្ងៃទី ២១ មីនា ២០២៥ ជាមួយតារាចម្រៀងល្បីៗដូចជាអ្នកនាង Meas Soksophea Pou Khlaing កញ្ញា Rabee លោក Heng Pitu – ហេង ពិទូ លោក Chen ចេន លោក Visa Nan ណាន វីសារ និងតារាកិត្តិយសជាច្រើនរូបទៀត។
កាន់តែសប្បាយ ហ្វេនៗនឹងជក់ចិត្តដិតអារម្មណ៍ជាមួយព្រឹត្តិការណ៍ប្រដាល់ “គ្រុឌគុនខ្មែរ” ដ៏កក្រើកសង្វៀនរយៈពេល២ថ្ងៃពេញបន្ថែមទៀត គឺនៅថ្ងៃទី២២ និងទី២៣ មីនា ២០២៥។
ជួបគ្នានៅបរិវេណខាងមុខមាត់បឹងតាកែវ ក្រុងដូនកែវ ខេត្តតាកែវ រយៈពេល៣ថ្ងៃពេញ ហើយក៏មានការផ្សាយផ្ទាល់នៅលើផេកហ្វេសប៊ុកទាំងអស់របស់ក្រុមហ៊ុន វឌ្ឍនៈវេលាម៉ោង៧យប់តទៅផងដែរ។

