ជិះកង់ ហាត់ប្រាណ សុខៗ ឡានដឹកខ្សាច់ បុ.កពីក្រោយ ផ្តា.ច់ជីវិ.ត!

ខេត្តតាកែវ៖ សមត្ថកិច្ច បញ្ជាក់ថា ជនបង្ក ដែលបើករថយន្ដដឹកខ្សាច់ បុកអ្នកជិះកង់ហាត់ប្រាណ ពីក្រោយបណ្ដាលឱ្យស្លាប់ ត្រូវបាននគរបាលស្រុកព្រៃកប្បាសឃាត់ខ្លួនបានហើយ ។
សូមបញ្ជាក់ថា គ្រោះថ្នាក់នេះ កើតឡើងយប់ ម៉ោង5 ទៀបភ្លឺ ថ្ងៃ15/02/2025 ក្រោយកើតហេតុ រថយន្តបានបើករត់គេចបាត់មិនទទួលខុសត្រូវ ហើយទីកន្លែងងងឹតស្ងាត់ គ្មានសាក្សី។
ដោយទទួលបានបញ្ជាយ៉ាងម៉ឺងម៉ាត់ពី លោកឧត្តមសេនីយ៍ទោ ម៉ែន លី កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកព្រៃកប្បាស ដឹកនាំផ្ទាល់ដោយលោកវរសេនីយ៍ឯក ឡេង ប៊ុនឡុង អធិការ បានខិតខំប្រឹងប្រែងស្រាវជ្រាវ ដោយជំនាញ រហូតដល់ថ្ងៃទី12/03/2025 ឈានដល់ឃាត់ខ្លួន ជនបង្កឈ្មោះណាំ ឈាវ ភេទប្រុស អាយុ 28ឆ្នាំ រស់នៅភូមិអណ្ដូង ឃុំក្រាំងយ៉ូ។
អត្ថបទដែលជាប់ទាក់ទង
Open

Close