បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកណ្តាល នឹងរៀបចំធ្វើពិធីផ្តល់ឈាម ជូនមជ្ឈមណ្ឌលជាតិផ្តល់ឈាម ដើម្បីអបអរសាទរ ក្នុង ឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខ
ខេត្តកណ្តាល៖ បញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តកណ្តាល មានកិត្តិយសសូមគោរព និងជម្រាបជូនដល់ឯកឧត្ដម លោកជំទាវ អ្នកឧកញ៉ាលោកឧកញ៉ា លោក លោកស្រី នាងកញ្ញា មេត្តាជ្រាបថា ៖ នៅវេលាម៉ោង ៨:៣០នាទីព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកណ្តាល នឹងរៀបចំធ្វើពិធីផ្តល់ឈាម ជូនមជ្ឈមណ្ឌលជាតិផ្តល់ឈាម ដើម្បីអបអរសាទរ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខ ដើម្បីជួយសង្គ្រោះជីវិតមនុស្សដែលកំពុងត្រូវការឈាមជាចាំបាច់។
អាស្រ័យដូចបានគោរព និងជម្រាបជូនខាងលើ សូមឯកឧត្ដម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី នាងកញ្ញា មេត្តាជ្រាបជាព័ត៌មាន។ សូមអរគុណ!