GOMBA ធ្លាប់ផ្តួល ក្របីព្រៃ យកខ្សែក្រវាត់ ហុង សុវណ្ណចាន់សុធី នឹង​ចូលខ្លួន​មក​ដណ្ដើម​ខ្សែក្រវាត់​ «គ្រុឌ​គុន​ខ្មែរ​» ​ពី NCEDO ​GOMBA នៅខេត្តស្វាយរៀង!

កីឡា៖ កក្រើក ឋានទាំង៣ ទៀតហើយ ក្នុងជំនួបដណ្តើមខ្សែក្រវាត់ រវាង NCEDO ​GOMBA ប៉ះ ហុង សុវណ្ណចាន់សុធី នៅស្រុករមាសហែក ចុងសប្តាហ៍នេះ។

សូមជម្រាបថា កីឡាករ GOMBA ធ្លាប់ផ្តួល ក្របីព្រៃ ពេជ្រ សម្បត្តិស្ពាយខ្សែក្រវាត់ ទៅប្រទេសកំណើត  មួយរយៈធំ ខណៈ កីឡាករកំពុងឡើងជើងហុង សុវណ្ណចាន់សុធី នឹង​ចូលខ្លួន​មក​ដណ្ដើម​ខ្សែក្រវាត់​ «គ្រុឌ​គុន​ខ្មែរ​» ​ពី NCEDO ​GOMBA នៅខេត្តស្វាយរៀង!ក្នុង​ការ​ប្រកួត​ហ្គង់​ធំ​៥​ទឹក​ ។

គួរ​រំលឹក​ផងដែរថា ​កីឡាករ​អាហ្វ្រិក​ខាង​ត្បូង ធ្លាប់ឈ្នះ​ខ្សែក្រវាត់​ពី ពេជ្រ សម្បត្តិ កាល​នោះ ​​ NCEDO បង្កើត​រឿង​ភ្ញាក់ផ្អើល​​​ ធ្វើ​ឲ្យ​អ្នក​ប្រដាល់​កម្ពុជា​​ស្ទើរគាំង​ ចុះ​លើក​នេះ​វិញ​​ ហុង សុវណ្ណចាន់​សុធី អាច​​ផ្តួល​​​ NCEDO គ្រងខ្សែក្រវាត់ គ្រុឌ ឬយ៉ាងណា?

ជួបគ្នាថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង៦ល្ងាចតទៅ នៅទីតាំងដីឡូត៍ ភូមតាត្រាវ ឃុំកំពង់ត្រាច ស្រុករមាសហែក ខេត្តស្វាយរៀង។

អញ្ជើញ ចូលរួមទស្សនាដោយសេរី ផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ជាតិ (TVK).ផេកផ្លូវការ Krud Beer.Krud Energy និង Krud Kun Khmer។ គាំទ្រគ្រុឌ គាំទ្រគុនខ្មែរ!

មុនការប្រកួត កម្មវិធី គាស់ គ្រុឌ ឈ្នះម៉ូតូ និងប្រាក់សុទ្ធ យ៉ាងច្រើនសន្ធឹកសន្ធាប់ នឹងផ្តល់សំណាង ជូនបងប្អូន អ្នកខេត្តស្វាយរៀងម្តង ។


អត្ថបទដែលជាប់ទាក់ទង
Open

Close