បាត់ដំបង៖ ភ្លៀងមួយមេ លាយខ្យល់កន្ត្រាក់ បំផ្លាញ លំនៅដ្ឋានរបស់ប្រជាពលរដ្ឋ ចំនួន៣ភូមិ បង្កអោយមានការភ្ញាក់ផ្អើលដល់ អាជ្ញាធរមូលដ្ឋាន និង សមត្ថកិច្ច ចុះជួយអន្តរាគមន៍ភ្លាមៗ ក្រោយពេលកើតហេតុ។
ហេតុការណ៍នេះបានកើតឡើងកាលពី វេលាម៉ោង១៦ និង ៤៥ នាទីល្ងាច ថ្ងៃទី១២ ខែមិនា ឆ្នាំ២០២៥ ចំនួន៣ភូមិ ក្នុងនោះរួមមានៈ
ទី១-នៅភូមិអូរស្រឡៅ ឃុំអូរដំបង១ ស្រុកសង្កែ ខេតបាត់ដំបងខូចខាតលំនៅដ្ឋាន អស់ចំនួន៣៧ខ្នង និង បើងស័ង្កសី អស់ចំនួន៦៧៥សន្លឹក។
ទី២-នៅភូមិអូរខ្ជាយ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង ខូតខាតលំនៅដ្ឋាន តូច ធំ អស់ ៦ខ្នង របើកស័ង្កសី ជាង២០០ សន្លឹក។
ទី៣-នៅភូមិវត្តចែង ស្ថិតក្នុងឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង ខូចខាតផ្ទះអស់ចំនួន១១ខ្នង និងរបើកស័ង្កសី អស់ចំនួន៣០សន្លឹក។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានអោយដឹងថា៖លំនៅដ្ឋាន ដែលខូចខាតដោយសារខ្យល់កន្ត្រាក់នៅចំណុចកើតហេតុខាងលើ សរុបទាំងអស់ចំនួន៥៤ខ្នងផ្ទះ។
សមត្ថកិច្ចបន្តថា៖គ្រោះធម្មជាតិនេះមិនបណ្តាលអោយរងគ្រោះដល់អាយុជីវិតមនុស្សនោះទេ គឺគ្រាន់តែខាតបង់ផ្ទះ និងបាត់បង់ទ្រព្យសម្បត្តិ មានតម្លៃ អស់មួយចំនួនធំ។
បច្ចុប្បន្នអាជ្ញាធរ ក៍ដូចជាសមត្ថកិច្ច បានក្រើនរំលឹក ដល់បង ប្អូនប្រជាពលរដ្ឋ គ្រប់បណ្តាក្រុងស្រុក ក្នុងខេត្តបាត់ដំបង ត្រូវមានការប្រុងប្រយ័ត្នអោយបានខ្ពស់ ជៀសវាង កុំអោយមានគ្រោះថ្នាក់ កើតឡើងជាយថាហេតុ៕ដោយ សុខ កុសល