អភិបាលខណ្ឌឫស្សីកែវ ឲ្យម្ចាស់ ដាយត្រីរុះរើស និងចល័តយ៉ាងយូរ ត្រឹមថ្ងៃផុតកំណត់!

ភ្នំពេញ ៖ យោងតាមប្រសាសន៍ដឹកនាំរបស់ លោក ជិន ប៊ុនធឿន អភិបាល នៃគណៈអភិបាលខណ្ឌឫស្សីកែវ នៅថ្ងៃអង្គារ ១៣កើត ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែមិនា ឆ្នាំ២០២៥នេះ លោក ឌន ដាវុឌ នាយករងរដ្ឋបាលខណ្ឌឫស្សីកែវបានដឹកនាំមន្រ្តីការិយាល័យសាធារណការ ដឹកជញ្ជូន អនាម័យ បរិស្ថាន និងសណ្តាប់ធ្នាប់សាធារណៈ មន្ត្រីការិយាល័យសេដ្ឋកិច្ច និងអភិវឌ្ឍន៍សហគមន៍ នាយសង្កាត់រដ្ឋបាលជល់ផលច្រាំងចំរេះ សង្កាត់ច្រាំងចំរេះទី១ និងសង្កាត់ស្វាយប៉ាក់ ចុះត្រួតពិនិត្យ ដាយត្រីដែរមាននៅក្នុងភូមិសាស្រ្តខណ្ឌឬស្សីកែវ ដោយដាយត្រីសរុបចំនួន ១៣ទីតាំង ដែរមានច្បាប់អនុញ្ញាត ក្នុងការចុះពិនិត្យជាក់ស្ដែងឃេីញថាមានដាយត្រីមានចំនួន ១០ ទីតាំងប៉ុណ្ណោះ ស្ថិតនៅភូមិសាស្រ្ត ខណ្ឌឫស្សីកែវ
ក្រុមការងារបានណែនាំ :
⁃ ឲ្យម្ចាស់ដាយត្រីរុះរើស និងចល័តយ៉ាងយូរត្រឹមថ្ងៃផុតកំណត់ឱ្យធ្វើអាជីវកម្មដាយត្រីដែលត្រូវជាថ្ងៃទី៣០ ខែមិនា ឆ្នាំ ២០២៥
⁃ ប្រសិនបើម្ចាស់ដាយត្រី មិនសហការមិនអនុវត្តតាមការណែនាំរបស់រដ្ឋបាលខណ្ឌឫស្សីកែវនិងអនុវត្តវិធានការរដ្ឋបាល និងមិនទទួលខុសត្រូវចំពោះការខូចខាតឬបាត់បង់ផលប្រយោជន៍អ្វីឡើយ៕
អត្ថបទដែលជាប់ទាក់ទង
Open

Close