រដ្ឋបាលខណ្ឌ៧មករា បានធ្វើការឆ្លើយតប ដោះស្រាយបញ្ហា សំណើ និងសំណូមពរ របស់ប្រជាពលរដ្ឋ នូវបញ្ហាប្រឈម មួយចំនួន..!
ភ្នំពេញ៖ នារសៀលថ្ងៃចន្ទ ១២កើត ខែ ផល្គុន ឆ្នាំ រោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី ១០ ខែ មីនា ឆ្នាំ ២០២៥ រដ្ឋបាលសង្កាត់អូរឬស្សីទី២ បានរៀបចំវេទិកាសាធារណៈ ប្រចាំខែមីនា ឆ្នាំ២០២៥ ដែលប្រព្រឹតទៅនៅសាលាបឋមសិក្សាបាក់ទូក ក្រោមអធិបតីភាព លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌ៧មករា តំណាងលោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌ៧មករា និងមានការអញ្ជើញចូលរួមពី លោក ចាន់ ពិសិដ្ឋ ចៅសង្កាត់អូរឫស្សីទី២ លោក លោកស្រី ក្រុមការងារចុះជួយមូលដ្ឋានសង្កាត់អូរឫស្សីទី២ សមាជិក-សមាជិកា ក្រុមប្រឹក្សាសង្កាត់ តំណាងអធិការនគរបាលខណ្ឌ តំណាងមូលដ្ឋានកងរាជ អាវុធហត្ថខណ ការិ-ពាក់ព័ន្ធ តំណាងនគរបាលប៉ុស្តិ៍រដ្ឋបាលអូរឫស្សីទី២ ព្រមទាំងបងប្អូនប្រជាពលរដ្ឋ ដែលមកពី ៩ភូមិ នៃសង្កាត់អូរឬស្សីទី២ ចូលរួមសរុបចំនួន ៩១ នាក់ ផងដែរ ។
អង្គវេទិកានេះ បានធ្វើការផ្សព្វផ្សាយពីលទ្ធផល នៃការឆ្លើយតប ដោះស្រាយ សំណួរ សំណើរ និងសំណូមពរ របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាននាពេលកន្លងមក និងបានទទួលយកសំណួរ សំណើរ និងសំណូមពរ របស់បងប្អូនប្រជាពលរដ្ឋដែលបានចូលរួមវេទិកាខាងលើនេះ ដោយក្នុងនោះ ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌ៧មករា បានធ្វើការឆ្លើយតប ដោះស្រាយ សម្របសម្រួល ដោយដាក់ចេញនូវផែនការជាក់ស្តែងទៅរដ្ឋបាលសង្កាត់អូរឫស្សីទី២ កម្លាំងពាក់ព័ន្ធ មន្ត្រីពាក់ព័ន្ធ ដើម្បីមានវិធានការដោះស្រាយជូនបងប្អូនប្រជាពលរដ្ឋ នៅក្រោយបញ្ចប់វេទិកានេះ ឬ តាមនីតិវិធីជាក់ស្តែង ។
តាមរយៈវេទិកានេះ ប្រជាពលរដ្ឋ រស់នៅក្នុងសង្កាត់អូរឬស្សីទី២ ក្នុងខណ្ឌ៧មករា ដែលបានចូលរួម ៩១ នាក់ បានលើកឡើងនូវ សំណួរ សំណើ និងសំណូមពរ ដោយផ្ទាល់មាត់ មានចំនួន ០២ នាក់ ស្មើនិង ០២ សំនួរ និង ដោយលាយល័ក្ខអក្សរ មានចំនួន ០០ នាក់ ស្មើនិង ០០ សំនួរ ដើម្បីស្នើសុំឲ្យ រដ្ឋបាលសង្កាត់ រដ្ឋបាលខណ្ឌ ធ្វើការឆ្លើយតប ដោះស្រាយ ពិសេស បញ្ហាប្រឈម មួយចំនួន ដូចជា បញ្ហាអត្តសញ្ញាណប័ណ្ណហួសសុពលភាព បញ្ហាប័ណ្ណហានិភ័យ ប័ណ្ណក្រីក្រ បញ្ហាអនាម័យបរិស្ថាន សំរាម ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវលូ ភ្លើងបំភ្លឺសាធារណៈ ដែលពាក់ព័ន្ធ ជាមួយនឹងជីវភាពរស់នៅ ជាប្រចាំថ្ងៃរបស់ពួកគាត់ ៕