រលំ ដើមក្ងោក សង្កត់មនុស្ស៣នាក់ នៅស្រុកបាណន់

បាត់ដំបង៖ មនុស្ស៣នាក់ ត្រូវដើមក្ងោក រលំសង្កត់លើ ខណៈ កំពុងជិះម៉ូតូតាមដងផ្លូវ បណ្តាលអោយរងរបួសយ៉ាងដំណំ។

ហេតុការណ៍នេះ បានកើតកាលពីវេលាម៉ោង ៨និង១០នាទីព្រឹក ថ្ងៃទី៨ ខែមិនា ឆ្នាំ២០២៥ នៅចំណុចមុខសាលាឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង។

ក្រោយពេលកើតហេតុភ្លាមៗនោះកម្លាំងនគរបាល ឃុំឈើទាល បានចុះដល់ទីតាំងកើតហេតុ ដើម្បីជួយបញ្ជូន ជនរងគ្រោះ ទៅសង្គ្រោះនៅមន្ទីរពេទ្យឃុំឈើទាល។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានអោយដឹងថាជនរងគ្រោះទាំង៣នាក់នោះមានឈ្មោះដូចតទៅ៖ទី១-ឈ្មោះ លី ចន្ត្រា ភេទប្រុស អាយុ២០ឆ្នាំ ទី២-ឈ្មោះ ផាន់ណា ទិត្យា ភេទប្រុស អាយុ១៩ឆ្នាំ និង ទី៣-ឈ្មោះ វុធ ធីនី ភេទប្រុស អាយុ២០ឆ្នាំ ជនរងគ្រោះទាំង៣នាក់មានទីលំនៅ ក្នុងភូមិវត្តកន្ទឺ ឃុំកន្ទឺ១ ស្រុកបាណន់ ខេត្តបាត់ដំបង។

សូមបញ្ជាក់ថា៖ជនរងគ្រោះទាំង៣នាក់ ពិតជាសំណាងណាស់ មិនគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ គឺគ្រាន់តែរងរបួសធ្ងន់ ស្រាល តែប៉ុណ្ណោះ។

ដូច្នេះអាជ្ញាធរ ក៍ ដូចជាសមត្ថកិច្ច បានប្រកាសដល់បង ប្អូន ប្រជាពលរដ្ឋ ប្រុងប្រយ័ត្នអោយបានខ្ពស់ក្នុងការធ្វើដំណើរ តាមដងផ្លូវ ខណៈពេលមានភ្លៀង ឬកំពុងមានខ្យល់បក់បោកខ្លាំង ជៀសវាង កុំអោយមានគ្រោះថ្នាក់កើតឡើងជាយថាហេតុ៕ ដោយ ៖ សុខ កុសល

អត្ថបទដែលជាប់ទាក់ទង
Open

Close