ពាន ស្អាត អមដោយទឹកប្រាក់ ជាង១លានរៀល! កីឡាការិនីគ្រុឌ គុនខ្មែរ ធន់ ស្រីពេញ សំពះថ្លែងអំណរគុណដល់ អ្នកឧកញ៉ា សំអាង វឌ្ឍនៈ…!

កីឡា៖ កីឡាការិនីគ្រុឌ គុនខ្មែរ ធន់ ស្រីពេញ សំពះថ្លែងអំណរគុណដល់ អ្នកឧកញ៉ា សំអាង វឌ្ឍនៈ ដែលបានឧបត្ថម្ភ ទឹកប្រាក់ ១លាន ២សែនរៀលដល់ រូបគាត់។

កីឡាការិនី ធន់ ស្រីពេញ លើកឡើងថា អ្នកឧកញ៉ា សំអាង វឌ្ឍនៈ តែងតែឧប្តមលើកទឹកចិត្ត ដល់រូបគាត់រហូតមក សូមឱ្យអ្នក ឧកញ៉ាសំអាងវឌ្ឍនៈ ជួបតែសំណាងល្អ សុខសុវត្ថិភាព មានអ្នកស្រឡាញ់រាប់អានកាន់តែច្រើន ហើយសូមឱ្យ ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី មានអតិថិជនគាំទ្រកាន់តែច្រើន និងប្រកប ការរីកចំរើន ទៅមុខដោយរលូន។

ម្ចាស់ពាន កីឡាការនី ធន់ ស្រីពេញ ក្លាយជាម្ចាស់ពានរង្វាន់ប្រាល់លាន ដោយទទួលបានជ័យជម្នះ លើកីឡាការនី លីន សម្ជស្ស ក្នុងការប្រកួតជំរុះដណ្ដើម ពានរង្វាន់ លេីសង្វៀនគ្រុឌគុនខ្មែរ នៅទីតាំងតំបន់អ្នកលឿង ស្រុកពាមរក៍ ខេត្តព្រៃវែង​ កាលពីរាត្រី ថ្ងៃសៅរ៍​​ ទី០៩ ខែមីនា​ ឆ្នាំ២០២៥។

សូមជម្រាបថា អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយក ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ក៏បានឧបត្ថម្ភ លើកទឹកចិត្ត ដល់កីឡាករកម្ពុជា គ្រប់គូ ទាំងអស់ ផងដែរ។

អត្ថបទដែលជាប់ទាក់ទង
Open

Close