ស្នងការខេត្តកំពត ៖ ភ្លើងឆេះផ្ទះទាំងស្រុង រថយន្តពន្លត់អគ្គិភ័យ របស់អធិការស្រុកមិនអាចសង្គ្រោះបាន ដោយសារផ្លូវតូច រថយន្ត មិនអាចចូលកើត!
ខេត្តកំពត៖ ឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការខេត្តកំពត បញ្ជាក់អោយដឹងថា នៅវេលាម៉ោង ១០ នាទី ថ្ងៃទី១០ ខែមីនា ឆ្នាឱ២០២៥ មានករណីឆ្លងចរន្តអគ្គីសនីមួយបានកើតឡើងនៅ ភូមិកណ្តាល ឃុំវត្តអង្គខាងត្បូង ស្រុកបន្ទាយមាស ។
ស្នងការខេត្តកំពត បន្តថា ករណីនេះរថយន្តពន្លត់អគ្គីភ័យរបស់អធិការស្រុកមិនអាចសង្គ្រោះបានដោយសារផ្លូវតូចរថយន្តមិនអាចចូលបាន ករណីនេះពិនិត្យឃើញថាលោកយាយចិញ្ចឹមចៅចំនួនប្រាំនាក់ក្នុងបន្ទុក ហើយមានជីវភាពខ្វះខាត លោកស្នងការរួមនិងលោកអធិការស្រុកបន្ទាយមាសនឹងសហការគ្នាធ្វើផ្ទះជូនលោកយាយដើម្បីបានស្នាក់នៅសមរម្យឡើងវិញឆាប់ៗនេះ ។