អបអរសាទរខួបលើកទី១១៤ នៃទិវាអន្តរជាតិ០៨ មីនា ឆ្នាំ២០២៥

ខេត្តកំពង់ស្ពឺ៖នាព្រឹកថ្ងៃសៅរ៍ ១០កើត ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៥ លោក ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានជួបសំណេះសំណាល ជាមួយអាវុធហត្ថនារី នៃកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដើម្បីសម្តែងការអបអរសាទរ ខួបលើកទី១១៤ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥ ក្រោមប្រធានបទ «សិទ្ធិសមភាព និងភាពអង់អាចចំពោះស្រ្តី និងក្មេងស្រីគ្រប់រូប»ស្ថិតនៅសាលប្រជុំបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ។

ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ ដោយបានឧបត្ថម្ភ អាវុធហត្ថនារីក្នុងម្នាក់ៗទទួលបាននូវថវិការចំនួន២០មុឺនរៀល និងសំភារៈមួយចំនួនដូចជា(ទឹកសុទ្ធចំនួន5កេស,ទឹកក្រូច5កេស,ក្រណាត់ហួលមួយឈុត,មីម៉ាៗកំប៉ុងចំនួន8យួ និងបាច់ផ្កាមួយ និងបងស្រីចុងភៅសម្រាប់អង្គភាពពីនាក់ក្នុងម្នាក់ៗទទួលបានថវិការ១០មុឺនរៀលផងដែរ៕

អត្ថបទដែលជាប់ទាក់ទង
Open

Close