ក្រុមហ៊ុន វឌ្ឍនៈ មានក្តីសោមនស្សដែលបានចូលរួមឧបត្ថម្ភព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទាត់មិត្តភាពកម្ពុជា-ថៃ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ
កីឡា៖ ព្រឹត្តិការណ៍បាល់ទាត់នេះ ត្រូវបានប្រសិទ្ធនាមថា ពានរង្វាន់សតវត្សរ៍នៃព្រះធម៌ ដោយមានសមាសភាព នៃភាគីប្រទេសទាំងពីរចូលរួមចំនួន៤ក្រុម ក្នុងនោះប្រទេសកម្ពុជាមាន២ក្រុម គឺក្រុមបាល់ទាត់តារាកម្ពុជា និងក្រុមបាល់ទាត់គុនខ្មែរ ខណៈដែលថៃ គឺមានក្រុមបាល់ទាត់តារាថៃ និងក្រុមបាល់ទាត់មួយថៃ នេះបើយោងតាមការបញ្ជាក់ពី ឯកឧត្តម ឧត្តមសេនីយ៍ទោ ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ នៅក្នុងសន្និសិទ សារព័ត៌មាន កាលពីរសៀលថ្ងៃទី២៤ ខែ កុម្ភៈ នៅសណ្ឋាគារ ហ្វីតែលភ្នំពេញភូគីត្រា ។
ឯកឧត្តម ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានមានប្រសាសន៍ថា ការប្រកួតបាល់ទាត់មិត្តភាពកម្ពុជា-ថៃ ដែលភាគីនៃប្រទេសទាំងពីរសហការគ្នារៀបចំឡើងនៅក្នុងទឹកដីប្រទេសកម្ពុជា នាថ្ងៃទី៨ មីនា ឆ្នាំ២០២៥ គឺជាការចូលរួមអបអរសាទរគម្រប់ខួបលើកទី ៧៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជានិងថៃ និងទិសដៅបង្កើតទំនាក់ទំនងមិត្តភាពសាមគ្គីភាពរវាងកម្ពុជានិងថៃឱ្យកាន់តែល្អជាមួយគ្នាបន្ថែមទៀតក្នុងនាមជាប្រទេសជាប់របងជាមួយគ្នា។ ការផ្សារភ្ជាប់ទំនាក់ទំនងល្អនិងគ្នា គឺប្រៀបដូចជាកើតក្នុងផ្ទៃម្តាយតែមួយ មានន័យថា នៅពេលយើងចេះយោគយល់អាធ្យាស្រាយគ្នាវប្បធម៌សន្តិភាពនិងធ្វើឱ្យប្រទេសយើងទាំងពីររស់ក្នុងសុខសុភមង្គល កសាងទំនាក់ល្អៗ បង្កើតបានជាការស្រលាញ់រាប់អានគ្នា បើទោះបីជាពេលមុនយើងមានការប៉ះទង្គិចគ្នាបន្តិចបន្តួចក៏ដោយ ក៏យើងអាចត្រឡប់មករាប់អានគ្នាវិញ ប្រកបដោយស្មាមញញឹម មិត្តភាព និងសាមគ្គីភាព ក្នុងនាមជាអ្នកភូមិផងរបងជាមួយ ប្រៀបដូចជាអ្នករស់នៅផ្ទះជិតគ្នា។
ព្រឹត្តិការណ៍បាល់ទាត់មិត្តភាពអន្តរជាតិអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៧៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសកម្ពុជា និងថៃ
-ក្រុមបាល់ទាត់គុនខ្មែរ vs ក្រុមបាល់ទាត់មួយថៃ
-ក្រុមបាល់ទាត់តារាកម្ពុជា vs ក្រុមបាល់ទាត់តារាថៃ
ក្រុមហ៊ុន វឌ្ឍនៈ មានក្តីសោមនស្សដែលបានចូលរួមឧបត្ថម្ភព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទាត់មិត្តភាពកម្ពុជា-ថៃ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៥ នៅវេលាម៉ោង២រសៀលតទៅ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ក៏ដូចជាបង្ហាញពីវប្បធម៌កីឡានាំមកនូវមិត្តភាព សាមគ្គីភាព និងទំនាក់ទំនងការទូតល្អរវាងប្រទេសទាំង២ និងវប្បធម៌នៃការរស់នៅប្រកបដោយសុខសន្តិភាព ក្នុងនាមជាប្រជាជាតិនៃសហគមន៍អាស៊ានតែមួយ។