អ្នកចាក់ស្រា ស័ក្តិ ច្រើនម្លឹងហើយ ចុះអ្នកផឹកស័ក្តិ ប៉ុន្មាន?

ខេត្តបាត់​ដំបង​ ៖ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័​ស​នៃស្នងការដ្ឋាននគរបាលខេត្តបាត់​ដំ​មានកិត្តិយសសូម​គោរពជម្រាបជូន​សាធារណជន​បានជ្រាបថា​នៅថ្ងៃទី៦ខែ​ មីនា​ឆ្នាំ២០២៥នេះ បន្ទាប់ពីឃេីញរូបភាព​ ឃ្លីបវីដេអូ ដែលបណ្តាញសង្គមផ្សព្វផ្សាយពីភាព មិនសមរម្យដែល​មានរូប​ លោកវរសេនីយ៍ឯក​ សន​ និល​ អធិការ នៃអធិការដ្ឋានន​គរបាលស្រុករតនមណ្ឌល។ 

លោកឧត្តមសេនីយ៍ទោ​ ដាញ់អេង​ប៊ុន​ចាន់​ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ បានចាត់​វិ​ធានការឱ្យផែនការងារធន​ធានមនុស្ស​ធ្វេីការ​ស្រាវ​ជ្រាវ​លេីករណីនេះបន្ទាន់។ 

ក្នុងករណីដែលរកឃេីញនូវកំហុសឆ្គងដែលបង្កឡេីងដោយលោកអធិការ និងមន្រ្តីផ្សេងទៀតនោះ​ ថ្នាក់​ដឹកនាំស្នងការនឹងមានវិធាន​ការខាងវិន័យនគរបាលជាតិស្របតាមកម្រិតនៃអំពេីនោះ។ 

ដូចបានជម្រាបជូនខាងលេី​សូមសាធារណជន​មេត្តាជ្រាបជាព័ត៌។

អត្ថបទដែលជាប់ទាក់ទង
Open

Close