គ្រុឌ បានផ្លាស់ប្តូរ​ ជីវភាព កីឡាករ ឡៅ ចិត្រា យ៉ាងឆាប់​រហ័ស ! 

ភ្នំពេញ ៖ ប៉ុន្មានឆ្នាំចុងក្រោយនេះ ជីវភាព កីឡាករ ​គុនខ្មែរ បានផ្លាស់ប្តូរ​យ៉ាងឆាប់រហ័ស ជាក់ស្តែង កីឡាករ ឡៅ ចិត្រា អាចមានលទ្ធភាព ជិះរថយន្ត​ខ្លាញ់គោ និងសង់ផ្ទះធំទ្រនំខ្ពស់ មានជីវភាពធូរធា ប្រសើរជាងមុន។

កា​រផ្លាស់ប្តូរ​ជីវភាព របស់កីឡាករ​  ឡៅ ចិត្រា នេះ ក្រោយពេល ​អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុន «វឌ្ឍនៈប្រ៊ូវើរី» ផ្តល់ឪកាស ជា BA គ្រុឌ គុនខ្មែ ហើយបានឡើងប្រកួតកម្មវិធីធំៗ ទាំងក្នុង និងក្រៅប្រទេស  ញឹកញាប់ ដោយផ្តល់តម្លៃខ្លួនខ្ពស់ ប្រាក់ឧបត្ថម្ភ លើកទឹកចិត្ត​  ទៀតសោត ការ​ប្រកួត ក្នុងកម្មវិធី គ្រុឌ ​បាន​ដាក់​ប្រា​ក់​រង្វាន់​ច្រើន​ កម្មវិធីខ្លះដាក់ប្រាក់រង្វាន់​រាប់ពាន់ ​ដុល្លារ​ អាមេរិក ក៏មាន។

ក្រុមគ្រួសារ គ្រុឌ តែងតែយកចិត្តទុកដាក់ និងគិតគូរលើកីឡាករកីឡាការិនី គ្រប់រូប ព្រោះកីឡាករកីឡាការិនីទាំងអស់ ជាកាតាលីករ យ៉ាងសំខាន់ ដែលអាចធ្វើឲ្យវិស័យគុនខ្មែរ កាន់តែរីកចំរើន និងល្បីល្បាញ ទាំងក្នុង និងក្រៅប្រទេស។

សូមជម្រាបថា ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ដែលដឹកនាំដោយ អ្នកឧកញ៉ា សំអាង វឌ្ឍនៈ បន្តបង្ហាញឆន្ទៈខ្ពស់គាំទ្រវិស័យកីឡា ការគាំទ្រយ៉ាងសកម្មរបស់ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ចំពោះព្រឹត្តិការណ៍កីឡាជាច្រើន បានរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់កេរ្តិ៍ឈ្មោះកីឡាជាតិ និងបង្កើតឱកាសសម្រាប់អត្តពលិកវ័យក្មេងបង្ហាញសមត្ថភាព និងខិតខំប្រឹងប្រែងក្នុងការលើកកម្ពស់វិស័យកីឡា នៅកម្ពុជាទៅកាន់ឆាកអន្តរជាតិ ជាមួយមោទនភាពជាតិ ដោយ វឌ្ឍនៈ ប្រ៊ូវើរី ជឿជាក់ថាការវិនិយោគលើកីឡា គឺជាការវិនិយោគលើអនាគតរបស់យុវជន និងប្រទេសជាតិទាំងមូល។

 

 

អត្ថបទដែលជាប់ទាក់ទង
Open

Close