លោកអធិការនគរបាលស្រុកទ្រាំង ចុះចែកអត្តសញ្ញាណបណ្ណ័ផ្ទាល់ ជូនប្រជាពលរដ្ឋ តាមខ្នងផ្ទះ

ខេត្តតាកែវ៖  ដោយមានការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ នៅរសៀលថ្ងៃពុធ ៧កើត ខែផល្គុន ឆ្នាំរោង  ឆស័កព.ស២៥៦៨ ត្រូវនឹងថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៥ លោកវរសេនីយ៍ទោ កប សេម អធិការ នៃអធិការដ្ឋាននគរបាលស្រុកទ្រាំង បានដឹកនាំមន្រ្ដីក្រោមឱវាទ អញ្ជើញចុះចែកអត្តសញ្ញាប័ណ្ណសញ្ជាតិខ្មែរ តាមខ្នងផ្ទះប្រជាពលរដ្ឋ ក្នុងមូលដ្ឋានស្រុកទ្រាំង ។

ទន្ទឹមនឹងនោះដែរ លោកអធិការក៍បាន ណែនាំដល់លោកនាយប៉ុស្ដិ៍  ទាំងអស់  រាល់ អត្តសញ្ញាណប័ណ្ណដែលបាន ធ្វើរួចហើយត្រូវចាត់កម្លាំងចែកជូនប្រជាពលរដ្ឋនៅតាមខ្នងផ្ទះឲ្យបានគ្រប់ៗគ្នាដើម្បីមានភាពងាយស្រួលដល់ពួកគាត់ ដើម្បីធានាប្រសិទ្ធភាពការងារជំនាញប្រចាំថ្ងៃ បន្តផ្តល់សេវាសាធារណៈជាប្រចាំជូនបងប្អូនប្រជាពលរដ្ឋតាមតម្រូវការឲ្យបានទាន់ពេលវេលា ៕ 

ជាពិសេសកម្លាំងត្រូវចេញល្បាតតាមភូមិសាស្ត្រ ដែលសមត្ថកិច្ច របស់ខ្លួន  ដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសក្នុងមូលដ្ឋាន អោយទាន់ពេលវេលា ដើម្បីរក្សាសន្តិសុខសណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ភូមិឃុំមានសុវត្តិភាព។

ដោយ ៖ បងខន

អត្ថបទដែលជាប់ទាក់ទង
Open

Close