សម្របសម្រួលគ្នា និងបញ្ចប់រឿងហើយ ករណី ហិង្សា លើ អ៊ុំ ធាក់ស៊ីក្លូ

ភ្នំពេញ៖ បន្ទាប់ពីបានឃើញការផ្សព្វផ្សាយព័ត៌មាននៅតាមបណ្តាញសង្គម ជុំវិញករណីបុរសម្នាក់ប្រើអំពើហិ ..;ង្សាលើអ៊ុំប្រុសម្នាក់ជាអ្នកធាក់ស៊ីក្លូ កាលពីយប់ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង២២ និង១៥នាទី នៅសង្កាត់អូរឫស្សីទី៣ ខណ្ឌ៧មករា។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឱ្យលោកវសេនីយ៍ទោ ជុន ប៊ុនណាន អធិការ នគរបាលខណ្ឌ៧មករា ស្រាវជ្រាវករណីហិ ..;ង្សាខាងលើ ហើយក៏នាំភាគីទាំងសងខាងមកកាន់អធិការដ្ឋាននគរបាលខណ្ឌ៧មករា ដើម្បីសួរនាំជុំវិញដំណើររឿង។ 

ក្រោយពីសួរនាំរួច ភាគីទាំងសងខាង បានសំណូមពរសមត្ថកិច្ចសុំសម្របសម្រួលគ្នា និងបញ្ចប់រឿង ដោយមិនមានការប្តឹងផ្តល់គ្នានោះទេ ហើយភាគីបង្កបានសុំទោសអ៊ុំប្រុសជាអ្នកធាក់ស៊ីក្លូ ជាសារធារណៈ និងបានឧបត្ថម្ភថវិកាដល់អ៊ុំប្រុសជាអ្នកធាក់ស៊ីក្លូមួយចំនួនផងដែរ។

ក្រោយមកសមត្ថកិច្ចបានធ្វើការណែនាំអប់រំជនបង្ក និងធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពនេះ ហើយសមត្ថកិច្ចបានអនុញ្ញាតឱ្យភាគីទាំងសងត្រឡប់ទៅផ្ទះវិញរៀងៗខ្លួន៕

អត្ថបទដែលជាប់ទាក់ទង
Open

Close