កំពង់ស្ពឺ ៖ ដោយអនុវត្តតាមបទបញ្ជារបស់ លោក ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង ០២:០២០នាទី កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកសាមគ្គីមុនីជ័យ បានធ្វើការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ (ករណី ក្មេងទំនើង) ស្ថិតនៅចំនុចភូមិក្រាំងចេក ឃឃុំក្រាំងចេក ស្រុកសាមគ្គីមុនីជ័យ។
ជនសង្ស័យទី១ មានឈ្មោះ ជាតិ ចលនា ភេទប្រុស មានទីលំនៅភូមិសំពៅ សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ និងជនសង្ស័យ ទី២ឈ្មោះ សុទ្ធ សារាជ ភេទប្រុស មានទីលំនៅភូមិបុរីកម្មករ សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
ដោយចាប់យកវត្ថុតាងរួមមាន៖ កាប់បិទផ្គាក់ដងវែងចំនួន ០១ដើម,ម៉ូតូ០១គ្រឿង និងទូរស័ព្ទមួយគ្រឿង។
បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាងត្រូវបានកម្លាំងជំនាញ នៃបញ្ជាការ ដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធី៕