ខេត្តតាកែវ៖ ទោះបីជាអាជ្ញាធរស្រុកទ្រាំង បានចុះមកធ្វើការណែនាំ ក៍ដូចជាការ ធ្វើកិច្ចសន្យា ចំពោះ អាជីវករ ក៍ដូចជាម្ចាស់ផ្ទះដែលសង់រំលោភចូលផ្លូវសារធារណៈ ដែលស្ថិតនៅផ្សារកំពង់ជ្រៃ ចំនួន២ដងរួចមកហើយក្តី។
អាជ្ញាធរស្រុក បានទុកឱកាសអោយ មួយសប្តាហ៍ ដើម្បី រុះរើ កាត់សំយ៉ាប ឬ ក៍ដូចជាវ៉ៃកម្ទេចខឿន ដែលសង់ខ្ពស់ ហៀរចូលចំណីផ្លូវ រហូតមកដល់ថ្ងៃទី៤មីនា ២០២៥នេះ គេសង្កេតឃើញថា មិនឃើញសកម្មភាព រុះរើណាមួយ ចេញនៅឡើយទេ។
អាជីវករ នៅតែបន្ត លក់រំលោភ លើផ្លូវសារធារណៈ ជាហេតុ នាំធ្វើអោយបាត់បង់សណ្តាប់ធ្នាប់ របៀបរៀបរយ និងការកកស្ទះ ចរាចរណ៍ ដដែល ។
មហាជន រង់ចាំមើល ថាតើចំណាត់ របស់ អាជ្ញាធរស្រុកទ្រាំង មាន ប្រសិទ្ធភាព ដែរឬទេ ?
គួររំលឹកផងដែរថា លោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ថ្មីៗនេះ បានមាន ប្រសាសន៍ថា «មិនគួរទុកភាពអាណាធិបតេយ្យនេះ ដល់កូនចៅយើង ទៅថ្ងៃអនាគតទេ…ការរៀបចំសណ្តាប់ធ្នាប់ រឿងនេះ សំខាន់ណាស់!»។
ដោយ៖ តាំង សុខន