ប្លន់ម៉ូតូ ក្នុងក្រុងភ្នំពេញ ជាច្រើនលើក ទំរាំ ប៉ូលិស ចា.ប់ខ្លួនបាន!

ភ្នំពេញ៖ ដោយអនុវត្តតាមបញ្ជាដឹកនាំរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយអធិការដ្ធាននគរបាលខណ្ឌដង្កោ ស្រាវជ្រាវបង្រ្កាបករណីអំពើហិ ង្សា និងប្លន់យកម៉ូតូ ចំនួន១៣ករណី និងឃាត់ខ្លួនជនសង្ស័យ ចំនួន០៥នាក់។
ខណ្ឌដង្កោ ចំនួន០៥ករណី៖
ករណីទី១៖ ប្លន់យកម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០២២ ពាក់ផ្លាកលេខកណ្តាល១AQ-៤៩៨៤ នៅចំណុច ខាងកើតហាងកាហ្វេ (កាហ្វេ៥០ម៉ែត្រ) ផ្លូវក្រវ៉ាត់ក្រុងទី២(ផ្លូវ៥០ម៉ែត្រ) ភូមិស្រុកចេក សង្កាត់ជើងឯក ខណ្ឌដង្កោ កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥។
ករណីទី២៖ ប្លន់យកម៉ូតូ ម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០២៣ ពាក់ផ្លាកលេខភ្នំពេញ១JU-៥៦០៤ នៅចំណុចភូមិស្រែញ សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៥។
ករណីទី៣៖ ប្លន់យកម៉ូតូ ម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០២៣ ពាក់ផ្លាកលេខភ្នំពេញ១JU-៥៦០៤ និងម៉ូតូម៉ាកស៊ុយហ្ស៊ុយគីនិចក្រូស ពណ៌ ខៀវ សេរីឆ្នាំ២០២២ ពាក់ផ្លាកលេខភ្នំពេញ១KZ-៩០៩៧ នៅចំណុចភូមិស្រែញ សង្កាត់ពងទឹក ខណ្ឌដង្កោ និងចំណុចមុខរោងចក្រអូស៊ីន ផ្លូវជាតិលេខ៤ សង្កាត់កំបូល ខណ្ឌកំបូល កាលពីថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៥។
ករណីទី៤៖ ប្លន់យកម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០២៤ ពាក់ផ្លាកលេខភ្នំពេញ១KO-៨៩០១ នៅចំណុចខាងជើងគល់ស្ពាន៧មករា ផ្លូវជាតិលេខ៣ ស្ថិតនៅភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥។
ករណីទី៥៖ ប្លន់យកម៉ូតូ ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០២៣ មិនចាំផ្លាកលេខ នៅចំណុចក្រវ៉ាត់ក្រុង ខណ្ឌដង្កោ កាលពីថ្ងៃមិនចាំ ខែកុម្ភៈ ឆ្នាំ២០២៥។
ខណ្ឌកំបូលចំនួន ០៥ករណី៖
ករណីទី១៖ ប្លន់យកម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ ខ្មៅ សេរីឆ្នាំ២០២២ ផ្លាកលេខភ្នំពេញ១JT-៣៥១២ នៅចំណុចមុខរោងចក្រហ្គោលឌិនប្រស្ទើរហ្វូតវ៉ែ ផ្លូវជាតិលេខ៤ ភូមិគល់ សង្កាត់កន្ទោក ខណ្ឌកំបូល កាលពីថ្ងៃ០៣ ខែកុម្ភៈ ឆ្នាំ២០២៥។
ករណីទី២៖ ប្លន់យកម៉ូតូ ម៉ាកស៊ុយហ្ស៊ុយគីនិច ពណ៌ សលឿង សេរីឆ្នាំ២០២០ ពាក់ផ្លាកលេខភ្នំពេញ១F-៥៩៩៩ នៅចំណុចផ្លូវជាតិលេខ៤ ភូមិត្រាំងទួល សង្កាត់កំបូល ខណ្ឌកំបូល កាលពីថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥។

ករណីទី៣៖ ប្លន់យកម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០២៣ ឡើងសេរីឆ្នាំ២០២៤ នៅចំណុចមុខដីវាល ផ្លូវជាតិលេខ៤ ភូមិត្រពាំងទួល សង្កាត់កំបូល ខណ្ឌកំបូលកាលពីថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ២០២៥។

ករណីទី៤៖ ប្លន់យកម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ ខ្មៅ សេរីឆ្នាំ២០២៣ នៅចំណុចសង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ កាលពីថ្ងៃមិនចាំ ខែមករា ឆ្នាំ២០២៥។
ករណីទី៥៖ ប្លន់យកម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ ខ្មៅ សេរីឆ្នាំ២០២០ មិនចាំផ្លាកលេខ នៅចំណុចសង្កាត់កំបូល ខណ្ឌកំបូល កាលពីថ្ងៃមិនចាំ ខែមករា ឆ្នាំ២០២៥។

ខណ្ឌព្រែកព្នៅ ចំនួន០១ករណី៖ ប្លន់យកម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅ សេរីឆ្នាំ២០២៤ ពាក់ផ្លាកលេខភ្នំពេញ១KN-៥៦៧៩ និងម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅ សេរីឆ្នាំ២០១៧ ពាក់ផ្លាកលេខភ្នំពេញ១GP-៧១០១ នៅចំណុចលើមហា វិថីឈ្នះឈ្នះ ភូមិត្រពាំងពោធិ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥។

ខណ្ឌពោធិ៍សែនជ័យ ចំនួន០២ករណី៖
ករណីទី១៖ ប្លន់យកម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ឈាមជ្រូក សេរីឆ្នាំ២០២៣ ដំឡើងឆ្នាំ២០២៥ ចំណុចមហាវិថីឈ្នះឈ្នះ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥។
ករណីទី២៖ ប្លន់យកម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ ខ្មៅ សេរីឆ្នាំ២០២២ មិនចាំផ្លាកលេខ ចំណុចមហាវិថីឈ្នះឈ្នះ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ កាលពីថ្ងៃមិនចាំ ខែមករា ឆ្នាំ២០២៥។
ឃាត់ខ្លួនជនសង្ស័យបាន ចំនួន០៥នាក់៖
១-ឈ្មោះ វ៉ិច វុធ ភេទប្រុស ជនជាតិខ្មែរ ស្នាក់នៅ បន្ទប់ជួល ទួលពង្រ សង្កាត់ចោមចៅ ១ ខណ្ឌពោធិ៍សែនជ័យ។
២-ឈ្មោះ ផល រិន ភេទប្រុស ជនជាតិខ្មែរ ស្នាក់នៅ ឃុំ ស្វាយស ស្រុកក្រគរ ខេត្តពោធិ៍សាត់។
៣-ឈ្មោះ គង់ វិឆ័យ ភេទប្រុស ជនជាតិខ្មែរ ស្នាក់នៅ ឃុំល្វា ភូមិបឹងស្នោរ ស្រុកព្រះស្ដេច ខេត្តព្រៃវែង។
៤- ឈ្មោះ គា សុខជា ភេទប្រុស ជនជាតិខ្មែរ ស្នាក់នៅ ភូមិខ្លាក្រពើ ស្រុកក្រគរ ខេត្តពោធិ៍សាត់។
៥- ឈ្មោះ ហុង វ៉ា ភេទប្រុស ជនជាតិខ្មែរ ស្នាក់នៅ បន្ទប់ជួល ទួលពង្រ សង្កាត់ចោមចៅ០១ ខណ្ឌពោធិ៍សែនជ័យ ។

វត្ថុតាងចាប់យក៖ ម៉ូតូម៉ាក Suzuki Nex Crossover ពណ៌ ខ្មៅលាយក្រហម ស៊េរីឆ្នាំ ២០២២ ពាក់ផ្លាកលេខ ភ្នំពេញ 1KB-0300, ម៉ូតូម៉ាក Honda Dream C125 ពណ៌ សខ្មៅ ស៊េរីឆ្នាំ ២០២៤ ពាក់ផ្លាកលេខ ភ្នំពេញ 1KV-7137, ម៉ូតូម៉ាក Suzuki Nex ពណ៌ ស លឿង ស៊េរីឆ្នាំ២០១៧ ពាក់ផ្លាកលេខ ពោធិ៍សាត់ 1M-8707។

បច្ចុប្បន្ន ជនសង្ស័យ រួមនិងវត្ថុតាងខាងលើ កម្លាំងការិយាល័យកំពុងកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

 

អត្ថបទដែលជាប់ទាក់ទង
Open

Close