កំពង់ស្ពឺ៖ នៅថ្ងៃសុក្រ ២កើត ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ ស្ថិតនៅសាលប្រជុំ បញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសមុខតំណែង ផ្ទេរភារកិច្ច និងបំពាក់ឋានន្តរសក្តិ ជូនយោធិន នៃកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដោយមានការចូលរួមពីសំណាក់ លោកមេបញ្ជាការរង,លោកនាយសេនាធិការរង,លោកប្រធាន អនុប្រធាន,លោក លោកស្រី នាយ នាយរងការិយាល័យ,លោក មេបញ្ជាការ កងអនុសេនាធំកងរាជអាវុធហត្ថចល័ត,លោក មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុកទាំង៩ និងលោកប្រធានស្នាក់ការសន្តិសុខផងដែរ។
ក្នុងអង្គពិធីនោះផងដែរដោយបានប្រកាសមុខតំណែង ផ្ទេរភារកិច្ច និងបំពាក់ឋានន្តរសក្តិ ជូនយោធិននៃកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺរួមមាន យោធិនទទួលបានមុខតំណែង ចំនួន១០នាក់ និងយោធិនដំឡើងឋានន្តរសក្កិមាន៖ (ថ្នាក់វរសេនីយ៍ ចំនួន០២នាក់,ថ្នាក់អនុសេនីយ៍ឯក ចំនួន០២នាក់,ថ្នាក់អសេនីយ៍ត្រី ចំនួន១០នាក់,ថ្នាក់នាយចំណង់ ចំនួន០៦នាក់,ថ្នាក់ព្រិន្តបាលឯក ចំនួន០២នាក់ និងថ្នាក់ព្រិន្តបាលទោ ចំនួន៣៦នាក់៕