អ្នកឧកញ៉ា ហ៊ុន តូ និង ឯកឧត្តម ហេង ឡាលីន អញ្ជើញគោរពវិញ្ញាណក្ខន្ធសពលោក ថេង រាមវិច្ឆធិរាជ ត្រូវជាកូនប្រុសបង្កើតរបស់លោកអភិបាលខណ្ឌ៧មករា

ភ្នំពេញ៖ អ្នកឧកញ៉ា ហ៊ុន តូ និង ឯកឧត្តម ហេង ឡាលីន បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសព លោក ថេង រាមវិច្ឆធិរាជ ត្រូវជាកូនប្រុសបង្កើតរបស់ លោក ថេង សុថុល អភិបាលនៃគណៈអភិបាលខណ្ឌ៧មករា បានទទួលមរណភាព កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង២:៣០នាទីទៀបភ្លឺ ក្នុងជន្មាយុ២៥ឆ្នាំ ដោយរោគាពាធ។

មរណភាព លោក ថេង រាមវិច្ឆធិរាជ គឺជាការបាត់បង់ដ៏ធំធេងនូវកូនបង្កើត សមាជិកគ្រួសារដ៏ឧត្តមមួយរូប និងសាច់ញាតិ ប្រកបដោយគន្លងធម៌ជាទីស្រឡាញ់រាប់អានដ៏ជ្រាលជ្រៅរបស់ក្រុមគ្រួសារ និងជាការបាត់បង់នូវមន្រ្តីនគរបាលបន្តវេនមួយរូប ដែលបានខិតខំប្រឹងប្រែងបំពេញការងារជូនអង្គភាព និងបម្រើប្រជាពលរដ្ឋយ៉ាងសកម្ម នាពេលកន្លងមក។

អ្នកឧកញ៉ា ហ៊ុន តូ និង ឯកឧត្តម ហេង ឡាលីន បានរំលែកទុក្ខដ៏សែនក្រៀមក្រំជាមួយលោកអភិបាលខណ្ឌ៧មករា និងសូមឧទ្ទិសឱ្យដួងវិញ្ញាណក្ខន្ធ លោក ថេង រាមវិច្ឆធិរាជ បានទៅដល់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។

ពិធីបុណ្យសពលោក ថេង រាមវិច្ឆធិរាជ ប្រារព្ធនៅ ផ្ទះលេខ៥៧០ ផ្លូវ១៩៨២ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ៕

លោក ថេង សុថុល សូមគោរពថ្លែងអំណរគុណវត្តមាន អ្នកឧកញ៉ា ហ៊ុន តូ ដែលបានអញ្ជើញចូលរួមរំលែកមរណទុក្ខ នៃពិធីបុណ្យសពកូនប្រុសរបស់លោក។

អភិបាលខណ្ឌ៧មករា សូមគោរពជូនពរ អ្នកឧកញ៉ា ហ៊ុន តូ និង ឯកឧត្តម ហេង ឡាលីន  សូមជួបប្រទះតែនឹងព្រះពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

អត្ថបទដែលជាប់ទាក់ទង
Open

Close