កិច្ចប្រជុំសាមញ្ញលើកទី៩ របស់ក្រុមប្រឹក្សាខណ្ឌពោធិ៍សែនជ័យ របៀបវារៈ៦ លើកដៃគាំទ្រទាំងអស់ តែ៤នាក់ទៀត មិនបានលើកដៃគាំទ្រ ព្រោះ….!
ភ្នំពេញ៖ កិច្ចប្រជុំសាមញ្ញលើកទី៩ របស់ក្រុមប្រឹក្សាខណ្ឌពោធិ៍សែនជ័យ ឆ្នាំទី១ អាណត្តិទី៤ ថ្ងៃសុក្រ ២កើត ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង ៨:០០នាទីព្រឹក ក្រោមអធិបតីភាព លោក អុិត ជំនិត ប្រធានក្រុមប្រឹក្សាខណ្ឌពោធិ៍សែនជ័យ សមាជិក សមាជិកា អញ្ជើញចូលរួម ១៧/២១ រូប អវត្តមាន ៤រូប
ដោយមានការអញ្ជើញចូលរួម លោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាល នៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ និង លោក លោកស្រី អភិបាលរងខណ្ឌ លោក លោកស្រី នាយករដ្ឋបាលសាលាខណ្ឌ នាយិការងខណ្ឌ លោក លោកស្រីចៅសង្កាត់ទាំង៧ និងលោក លោកស្រីប្រធានការិយាល័យ អង្គភាពលទ្ធកម្មក្នុងរចនាសម្ព័ន្ធខណ្ឌ។
របៀបវារៈនៃកិច្ចប្រជុំមានចំនួន០៦ មានដូចជា:
១.ពិនិត្យ ពិភាក្សា និងអនុម័ត លើការអនុញ្ញាតច្បាប់លោក លី ប៊ុនថា សមាជិកក្រុមប្រឹក្សាខណ្ឌ
២.ពិនិត្យ ពិភាក្សា និងអនុម័ត លើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៨ របស់ក្រុមប្រឹក្សាខណ្ឌពោធិ៍សែនជ័យ អាណត្តិទី៤។
៣.ពិនិត្យ ពិភាក្សា និងអនុម័ត លើសេចក្តីព្រាងរបាយការណ៍ប្រចាំខែកុម្ភៈ ឆ្នាំ២០២៥ និងទិសដៅខែមីនា ឆ្នាំ២០២៥ របស់រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ។
៤.ពិនិត្យ ពិភាក្សា និងអនុម័ត លើសេចក្តីព្រាងស្តីពីការបែងចែកប្រាក់រង្វាន់លើកទឹកចិត្តដែលបានមកពីការផ្តល់សេវារដ្ឋបាលរបស់ការិយាល័យច្រកចេញចូលតែមួយសម្រាប់ខែកុម្ភៈ ឆ្នាំ២០២៥ ជូនមន្រ្តីរាជការ។
៥.ពិនិត្យ ពិភាក្សា និងអនុម័ត លើសេចក្តីព្រាងសេចក្ដីសម្រេចស្ដីពីការដាក់ឱ្យប្រើប្រាស់ផែនការអភិវឌ្ឍន៍ខណ្ឌរយៈពេលប្រាំឆ្នាំ (២០២៥-២០២៩) របស់រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ។
៦.បញ្ហាផ្សេងៗ