លោកឧត្តមសេនីយ៍ទោ ស ថេង អញ្ជើញចុះសំណេះសំណាលសាកសួរសុខទុក្ខ និងយកអំណោយជូនដល់វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨២៥

ខេត្តពោធិ៍សាត់៖ លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ បានដឹកនាំគណៈស្នងការ ព្រមទាំងក្រុមកាងារ បានយកអំណោយនិងអញ្ជើញ ចុះសួរសុខទុក្ខ និងសំណេះសំណាលដល់ដល់ទីបញ្ជារការ វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨២៥ នារសៀលថ្ងៃទី២៧ ខែកុម្ភៈឆ្នាំ២០២៥ ស្ថិតក្នងភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។

ជាកិច្ចចាប់ផ្ដើមលោកវរសេនីយទោមេបញ្ជាការរងវរសេនាតូចនរបាលការពារព្រំដែនគោកបានសម្តែងនូវគេរវកិច្ចស្វាគមន៍ និងទឹកចិត្តសប្បាយរីករាយថ្លែងអំណរគុណដល់ ចំពោះដំណើរមកដល់ លោកស្នងការ ស្នងការរង ដែលតែងតែយកចិត្តទុកដាក់ គិតគូសុខទុក្ខ ជីវភាព និង ជម្រុញកាន់តែមានស្មារតីអង់អាចក្លាហានក្នុងការបំពេញភារកិច្ចការពាជាតិ មាតុភូមិ និងបម្រើប្រជាពលរដ្ឋ។

លោកឧត្តមសេនីយ៍ទោ ស ថេង មានប្រសាសន៍ថា ដោយមានការយកចិត្តទុកដាក់ពីសំណាក់ថ្នាក់ដឹកនាំ តែងតែគិតគូរជានិច្ច ពីកងកម្លាំងនៅជួរមុខ ការពារបូរណភាពទឹកដី រក្សាសន្តិសុខ សុវត្ថិភាព សន្តិភាព ជូនជាតិមាតុភូមិ ។ លោកស្នងការបានបន្តថា ដោយស្មារតីស្រលាញ់ ការពារ និងរក្សាសុខសន្តិភាព ជូនប្រជាពលរដ្ឋ សំដៅប្រទេសជាតិ បន្តការរីកចម្រើន អភិវឌ្ឍន៍លើគ្រប់វិស័យ លោកក៏បានជម្រុញឲ្យកម្លាំងនគរបាលការពារព្រំដែន ត្រូវខិតខំ ពង្រឹងការដើរល្បាត ជាកងកម្លាំងមានវិន័យ ទទួលខុសត្រូវលើ តួនាទីភារកិច្ចខ្លួន ទន្ទឹមនេះត្រូវរក្សា ថែទាំសុខភាពរបស់ខ្លួន ឲ្យបានល្អ ។ ក្នុងឱកាសនោះដែរ លោកស្នងការនគរបាលខេត្ត និងក្រុមការងារ បាននាំយកអំណោយជូនវរសេនាតូចការពារព្រំដែនគោកលេខ៨២៥ រួមមាន អង្ករ២តោន មី៥កេសធំ ត្រីខ៤កេសធំ ទឹសុទ្ធ៤០កេស ភេសជ្ជៈចំនួន១២០កេស ព្រមទាំងជូនដល់កម្លាំងនៃវរសេនាតូច ក្នុងមួយនាក់ ២ម៉ឺនរៀល ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង
Open

Close