ក្រុមការងារអាវុធហត្ថរាជធានីភ្នំពេញ បានចុះផ្សព្វផ្សាយបញ្ហាក្មេងទំនើង និងបញ្ហាគ្រឿងញៀន និង ភូមិ ឃុំ/សង្កាត់ មានសុវត្ថិភាព ជូនដល់ប្រជាពលរដ្ឋរស់នៅក្នុងសហគមន៏ អង្គការមូលនិធិកុមារកម្ពុជា (CCF)!

ភ្នំពេញ៖ ដោយអនុវត្តតាមការណែនាំរបស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងក្រោមការដឹកនាំបញ្ជាផ្ទាល់របស់ លោកឧត្តសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រុមការងារអាវុធហត្ថរាជធានីភ្នំពេញ បានបន្តចុះសហការជាមួយអាជ្ញាធរមូលដ្ឋានចុះអប់រំផ្សព្វផ្សាយ ការបង្ការ  បង្ក្រាបក្រុមក្មេងទំនើង, ឥទ្ធិពលនៃការប្រើប្រាស់គ្រឿងញៀន,  បារីអេឡិចត្រូនិក, ការលេងល្បែងភ្នាល់ខុសច្បាប់ និង បញ្ហា ភូមិ ឃុំ/សង្កាត់ មានសុវត្ថិភាព ជូនដល់ប្រជាពលរដ្ឋរស់នៅក្នុងសហគមន៏ អង្គការមូលនិធិកុមារកម្ពុជា (CCF) ស្ថិតនៅភូមិឬស្សី២ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ សរុបចំនួន ១៦០នាក់ ព្រមទាំងបានបិទនូវលិខិតប័ណ្ណផ្សព្វផ្សាយលេខបន្ទាន់ ១២៩១ ដើម្បីឲ្យប្រជាពលរដ្ឋ ក៏ដូចជាបុគ្គលិកបម្រើការងារនៅក្នុងអង្គការ បានឃើញបញ្ហាខាងលើ អាចផ្ដល់ដំណឹងមកកាន់អង្គភាពកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចាត់វិធានការចុះបង្ក្រាបឱ្យបានទាន់ពេលវេលា ហើយ អាវុធហត្ថរាជធានីភ្នំពេញ នឹងរក្សាការសម្ងាត់ជូនផងដែរ៕

អត្ថបទដែលជាប់ទាក់ទង
Open

Close