រដ្ឋបាលខណ្ឌសែនសុខ ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ និងគោរពវិញ្ញាណក្ខ័ន្ធឧទ្ទិសកុសលដល់សពយុវជន ថេង រាមវិច្ឆធិរាជ ត្រូវជាកូនបង្កើត លោក ថេង សុថុល អភិបាលខណ្ឌ៧មករា
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ រួមជាមួយលោកអភិបាលរងខណ្ឌ មន្រ្តីរាជការ បានអញ្ជើញចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ និងដាក់កម្រងផ្ការគោរពវិញ្ញាណក្ខ័ន្ធសពយុវជន ថេង រាមវិច្ឆធិរាជ ដែលអនិច្ចកម្ម កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ ក្នុងជន្មាយុ២៥ឆ្នាំ ដោយគាំងបេះដូង ត្រូវជាកូនបង្កេីតរបស់លោក ថេង សុថុល អភិបាលខណ្ឌ៧មករា ។





