ភ្នំពេញ៖ រដ្ឋបាលខណ្ឌសែនសុខ បញ្ជាក់ថា គម្រោងបញ្ចៀសទឹកជំនន់ តំបន់ផ្លូវ ២០០៤ របស់រដ្ឋបាលរាជធានីភ្នំពេញ ដែលបច្ចុប្បន្នមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បាននឹងកំពុងបន្តដាក់លូប្រអប់ធំៗទទឹង២,៥ម៉ែត្រ លេីកំណាត់ផ្លូវ២០០៤ ចាប់ពីចំណុចមុខការ៉ាស់សាំងតូតាល់ ទៅភ្ជាប់ផ្លូវដួងងៀប ដែលបានដាក់រួចរាល់ ស្ថិតក្នុងសង្កាត់ អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
គ
ម្រោងដាក់លូប្រអប់ធំៗ ប្រកបដោគុណភាពនេះ គឺជាយុទ្ធសាស្ត្រការពារជន់លិចទឹកភ្លៀង ដែលធ្លាប់រងការលិចលង់នៅពេលមានភ្លៀងធំម្តងៗ ផ្លូវ២០០៤ ជូនប្រជាពលរដ្ឋអ្នកធ្វេីដំណើរ និងអ្នករស់នៅតំបន់មួយចំនួនរួមមាន៖
១. មហាវិថី គង់ សំអុល (២០០៤)
២. ផ្លូវឌួង ងៀប១
៣. មហាវិថីសហព័ន្ធរុស្សី
៤. ផ្លូវក្រវាត់ក្រុងទី២ (១០១៩)
៥. តំបន់ក្រសួងមុខងារសាធារណៈ
៦. តំបន់មន្ទីរគណបក្សរាជធានីភ្នំពេញ
៧. តំបន់វត្តអង្គតាមិញ
៨. តំបន់ពោធិ៍ចិនតុង ភូមិទ្រង់មាន់ ភូមិត្រពាំងល្វា និងជាពិសេសផ្លូវ២០០៤ ប៉ែកខាង្បូងខណ្ឌសែនសុខ។













