ខេត្តកណ្តាល៖ នារសៀលថ្ងៃពុធ ១៤រោច ខែមាឃ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ អនុវត្តតាមប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល លោក លីវ វណ្ណថេង អភិបាល នៃគណៈអភិបាលស្រុកល្វាឯម បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក ចុះអនុវត្តវិធានការណែនាំដល់ម្ចាស់ រថយន្តដឹកទំនិញធុនធ្ងន់ ឲ្យបកកញ្ចក់ខ្មៅ ស្ទីកគ័រ និងបំពាក់វាំងនន ខុសបច្ចេកទេស ចេញពីរថយន្តទាំងអស់ ដើម្បីពង្រឹងការងារសន្តិសុខ សណ្ដាប់ធ្នាប់ និងច្បាប់ចរាចរណ៍ ក្នុងមូលដ្ឋានស្រុក។













