ចោរប្លន់ ម៉ូតូ២គ្រឿង នៅម្តុំផ្លូវទំនប់កប់ស្រូវ ខណ:ជិះចេញពីមន្ទីពេទ្យសម្តេចតេជោសន្តិភាព

ភ្នំពេញ៖ គណនីហ្វេសប៊ុក ឈ្មោះ Phon Borey បង្ហោះរូបភាព ភ្ជាប់ខ្លឹមសារថា​៖ ទុក្ខជាន់ទុក្ខ ពូខ្ញុំស្លាប់ ចំណែកខ្ញុំនឹងពូខ្ញុំម្នាក់ទៀតត្រូវចោរប្លន់ម៉ូតូ។

ខ្ញុំនឹងពូរបស់ខ្ញុំម្នាក់ទៀតត្រូវបានក្រុមចោរធាក់ប្លន់យកម៉ូតូ បានសម្រេច ចំនួន ២គ្រឿង បន្ទាប់ពីខ្ញុំចេញពីជូនដំណើរ ពូខ្ញុំម្នាក់ទៀត ដែលបានស្លាប់ ជាលើកចុងក្រោយនៅមន្ទីពេទ្យជាតិតេជោសន្តិភាព  ។
បន្ទាប់ពីខ្ញុំជិះចេញពីមន្ទីពេទ្យតែបន្តិច ក៏មានក្រុមចោរមកធាក់ម៉ូតូខ្ញុំដួលប្លន់យកម៉ូតូខ្ញុំនឹងពូខ្ញុំ នៅម្តុំផ្លូវទំនប់កប់ស្រូវ ដែលឆ្ងាយពីមន្ទីពេទ្យជាតិតេជោសន្តិភាពតែបន្តិចប៉ុណ្នោះ ដែលធ្វើអោយខ្ញុំរងរបួសច្រើនកន្លែងផងដែរ ។
ខ្ញុំបាទសុំអោយបងៗ សមត្ថកិច្ច នៅរាជធានីភ្នំពេញ ទាំងអស់ សូមមេត្តា ជួយរកម៉ូតូខ្ញុំ ម៉ូតូពូខ្ញុំ នឹងឆាប់ចាប់បានក្រុមចោរប្លន់។
បាត់ម៉ូតូដែលចោរប្លន់ ចំនួន២គ្រឿង Dream 024 ពណ៌ខ្មៅ ផ្លាកលេខ ភ្នំពេញ 1KN-5679 នឹង Dream 017 ពណ៌ខ្មៅ ផ្លាកលេខ ភ្នំពេញ 1GP-7101
ម៉ោងកើតហេតុ : ថ្ងៃទី25 ខែ2 ម៉ោង 11:45 យប់។

ជុំវិញ ករណីខាងលើ លោកវរសេនីយ៍ឯក សុខ ហេង អធិការខណ្ឌព្រែកព្នៅ បញ្ជាក់ប្រាប់ TNN NEWS ថា កំពុង​សហការ​ ជាមួយ​ការិយាល័យ​ជំនាញ​ ស្រាវ​ជ្រាវ​បង្រ្កាប​។

អត្ថបទដែលជាប់ទាក់ទង
Open

Close