កីឡា ៖ កាលពីសប្ដាហ៍មុនកក្រើកពេញសង្វៀនប្រដាល់គ្រុឌគុនខ្មែរ ប៉ុន្តែលើកនេះក្រុមប្រដាល់គុនខ្មែរ ប៉ះជាមួយក្រុមប្រដាល់ថៃ កក្រើកវាលស្មៅវិញម្តង តើនឹងទៅជាយ៉ាងណាដែរ?
ក្រុមហ៊ុន វឌ្ឍនៈ បានសហការជាមួយសហព័ន្ធប្រដាល់គុនខ្មែរ រៀបចំព្រឹត្តការណ៍ដ៏កក្រើកអស្ចារ្យមួយទៀតនៅលើវាលស្មៅខៀវខ្ចីវិញម្តងគឺព្រឹត្តការណ៍ប្រកួតពានរង្វាន់មិត្តភាព «សតវត្សរ៍នៃព្រះធម៌»។
អ្នកគាំទ្រទាំងអស់គ្នានឹងបានជួបកីឡាករប្រដាល់គុនខ្មែរល្បីៗជាច្រើនរូប ពិសេសក្រុមកីឡាប្រដាល់ថៃ ក្នុងនោះក៏មានក្រុមបាល់ទាត់តារាកម្ពុជា នឹងត្រូវប្រកួតជាមួយក្រុម បាល់ទាត់តារាថៃ ដែលមានការចូលរួមទាំងតារាសម្តែង តារាចម្រៀងល្បីៗ តារាម៉ូដែល YouTuber, Vlogger, តារា TikTok នៃប្រទេសទាំង២ ព្រឹត្តិការណ៍នេះនឹងធ្វើឱ្យកក្រើកពហុកីឡដ្ឋានជាតិអូឡាំពិកម្តងទៀត។
កុំភ្លេចចូលរួមទស្សនាឱ្យបានច្រើនកុះករ លើកទឹកចិត្តដល់ក្រុមប្រដាល់គ្រុឌគុនខ្មែរ និងក្រុមបាល់ទាត់តារាកម្ពុជា ទាំងអស់គ្នា នៅពហុកីឡដ្ឋានជាតិអូឡាំពិក ថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៥ នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។

