អភិបាលខេត្ត ចាត់អភិបាលរង ទៅសួរសុខទុក្ខ និងនាំយកថវិកា ជូននគរបាលម្នាក់ដែលរងរបួសក្នុងការបំពេញបេសកម្មចុះបង្ក្រាបជនសង្ស័យប្លន់ម៉ូតូ
ខេត្តកំពង់ចាម៖ លោក ខ្លូត ចិន្តា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ លោក អ៊ុន ចាន់ដា អភិបាល នៃគណ:អភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី២៦ ខែកុម្ភ: ឆ្នាំ២០២៥ អញ្ជើញសួរសុខទុក្ខ និងនាំយកថវិកា របស់រដ្ឋបាលខេត្តកំពង់ចាម ទៅជូនលោកវរ:សេនីយ៍ទោ អ៊ុំ សុខនី នាយរងការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្ត ដែលបានរងគ្រោះ ក្នុងការបំពេញបេសកម្មចុះបង្ក្រាបករណី លួចមានទម្ងន់ទោសធ្ងន់ (ប្លន់) កាលពីថ្ងៃទី២៥ ខែកុម្ភ: ឆ្នាំ២០២៥ ដោយជនដៃដល់បានបាញ់តដៃបណ្ដាលឱ្យត្រូវរបួសចំភ្លៅ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ចាម ។
ដោយមានការចូលរួមពី នាយករដ្ឋបាលសាលាខេត្ត លោកស្នងការរង អភិបាលក្រុងកំពង់ចាម លោកអធិការក្រុង មេបញ្ជាការ កងរាជអាវុធហត្ថក្រុង ក្នុងនោះរួមមានថវិកា ២លានរៀល ផ្លែឈើមួយកន្ត្រក់ ទឹកដោះគោឆៅ២ឡូ ។