បង្ក្រាបបទល្មើសប្លន់ប្រដាប់អាវុធ នៅខេត្តកំពង់ចាម ប៉ូលិសម្នាក់រងរបួស! ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ឧបត្ថម្ភថវិកា ១០០០ដុល្លារ

កំពង់ចាម ៖ នាថ្ងៃ២៥ ខែកុម្ភៈ ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានដឹកនាំកម្លាំងជំនាញព្រហ្មទណ្ឌ កម្លាំងអន្តរាគមន៍ បើកកិច្ចប្រតិបត្តិការបង្ក្រាបបទល្មើសប្លន់ប្រដាប់ដោយអាវុធ ដែលមានជនសង្ស័យសរុបចំនួន ៥នាក់(ស្រី២នាក់) ។ 

ក្នុងរង្វង់កិច្ចប្រតិបត្តិការ ជនល្មើសប្រដាប់ដោយអាវុធខ្លីK54 បាញ់មកលើសមត្ថកិច្ចបណ្ដាលឱ្យរងរបួសគល់ភ្លៅ ធ្លាយឆ្អឹង ១នាក់ វរសេនីយ៍ទោ អ៊ុំសុខនី នាយរងការិយាល័យព្រហ្មទណ្ឌស្រាល និងនាំមកសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្ត ។

ក្រោយកិច្ចប្រតិបត្តិការ លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី បានចុះមកសួរសុខទុក្ខដោយផ្ទាល់ និងនាំយកថវិការបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ចំនួន ១,០០០ដុល្លារមកប្រគល់ជូនកម្លាំង ដែលត្រូវរបួស និងក្រុមគ្រួសារផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង
Open

Close