កិច្ចប្រជុំប្រចាំខែកុម្ភៈ ឆ្នាំ២០២៥ របស់ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌពោធិ៍សែនជ័យ នាព្រឹកថ្ងៃអង្គារ ១៣រោច ខែមាឃ ឆ្នាំរោង ឆស័ ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង ០៨:០០នាទីព្រឹក កិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌពោធិ៍សែនជ័យ ប្រចាំខែកុម្ភ: ឆ្នាំ២០២៥ ក្រោមអធិបតីភាព លោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាល នៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ និងជាប្រធានគណ:បញ្ជាការឯកភាពរដ្ឋបាលខណ្ឌពោធិ៍សែនជ័យ។
ដោយមានរបៀបវារៈដូចខាងក្រោម៖
១- ការត្រួតពិនិត្យវឌ្ឍនភាពការងារ បង្ក្រាបល្បែងស៊ីសង ក្មេងទំនើង និងគ្រឿងញៀនគ្រប់ប្រភេទ
២-ការងារពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ អនាម័យ បរិស្ថាន ក្នុងមូលដ្ឋានខណ្ឌ
៣- បញ្ហាផ្សេងៗ