សន្និសីទសារព័ត៌មាន ស្តីពីព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទាត់មិត្តភាពកម្ពុជា-ថៃ ដើម្បី អបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៧៥ នៃការបង្កើតទំនាក់ទំនងការទូត រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ

ភ្នំពេញ៖ នារសៀលថ្ងៃចន្ទ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ នៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញ ភូគីត្រា ឯកឧត្តម ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និង អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុម ហ៊ុន «វឌ្ឍនៈប្រ៊ូវើរី» បានចូលរួមជាគណៈអធិបតី ក្នុងសន្និសីទសារព័ត៌មាន ស្តីពីព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទាត់មិត្តភាពកម្ពុជា-ថៃ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ នៅថ្ងៃទី៨ ខែមិនា ឆ្នាំ២០២៥ ខាងមុខនេះ វេលាម៉ោង២រសៀលត ទៅ​នៅពហុកីឡដ្ឋានជាតិអូឡាំពិកកម្ពុជា។
ដោយឡែក ចំពោះកម្មវិធីប្រកួត មានដូចតទៅ៖
ប្រកួតទី១: ក្រុមបាល់ទាត់គុនខ្មែរ vs ក្រុមបាល់ទាត់មួយថៃ
ប្រកួតទី២: ក្រុមបាល់ទាត់តារាកម្ពុជា vs ក្រុមបាល់ទាត់តារាថៃ
ក្រុមតារាល្បីៗ រួមមាន តារាសម្តែង តារាចម្រៀង តារាម៉ូដែល YouTuber, Vlogger, តារាTikTok នៃប្រទេសកម្ពុជា និងប្រទេសថៃ ព្រមទាំងកីឡាករប្រដាល់គុនខ្មែរ កីឡាករប្រដាល់មួយថៃ នឹងធ្វើការប្រកួតបាល់ទាត់នៅលើវាលស្មៅពហុកីឡដ្ឋានជាតិអូឡាំពិក ដើម្បីបង្ហាញពីវប្បធម៌កីឡានាំមកនូវមិត្តភាព សាមគ្គីភាព និងទំនាក់ទំនងការទូតល្អរវាងប្រទេសទាំង២ និងវប្បធម៌នៃការរស់នៅប្រកបដោយសុខសន្តិភាព ក្រោមម្លប់ព្រះធម៌នៃព្រះពុទ្ធិសាសនា ក្នុងនាមជាប្រជាជាតិនៃសហគមន៍អាស៊ានតែមួយ។
ប្រភព៖ សហព័ន្ធកីឡាប្រដាល់គុនខ្មែ
អត្ថបទដែលជាប់ទាក់ទង
Open

Close