ផាន់ សុផាត ជួបទុក្ខធំ លោកជំទាវ ឧកញ៉ា ឆេង ស្រីនាង រំជួលចិត្ត ឧបត្ថម្ភ ថវិកា ២លានរៀល..!

កីឡា ៖ រៀបរាប់ទាំងទឹកភ្នែក បង្ខំចិត្តឡើងសង្វៀនប្រកួត យកថវិកា ព្យាបាលភរិយា ខណ: កូនស្រីក្នុងផ្ទៃ ជិតខែជាទីស្រលាញ់ បាត់បង់អាយុជីវិត។

សូមជម្រាបថា កាលពីថ្ងៃទី២៣ ខែកុម្ភ: ឆ្នាំ២០២៥ កីឡាករ ផាន់ សុផាត បានជួបប្រកួត ជាមួយកីឡាករថៃ ភេតឧប៊ុន ជាលទ្ធផល ចាញ់ថៃ ថែមទាំងរងរបួសដៃថែមទៀត។

ក្រោយមានការបង្ហោះ និងចែកចាយ វីដេអូ ផាន់ សុផាត រៀបរាប់ទឹកភ្នែក មានសប្បុរសជន មានក្តីរំជួលចិត្តអាណិតអាសូ បានបរិច្ចាគនូវធនធានផ្ទាល់ខ្លួនដើម្បីសំរាលការចំណាយការព្យាបាល ភរិយារបស់ កីឡា ផាន់ សុផាត ដែលកំពុងសំរាកព្យាបាល នៅមន្ទីរពេទ្យ។

ដោយក្តីអាណិតអាសូ លោកជំទាវ ឧកញ៉ា ឆេង ស្រីនាង អគ្គនាយិការ ក្រុមហ៊ុន ម៉ាដាម ស្អាត បានឧត្ថម្ភ ដល់កីឡាករ ផាន់ សុផាត ២លានរៀល តាមរយ: លោក សេន ប៊ុនថេនគ្រូបង្វឹក នៅក្លឹប ប៉ែនកាក់ គុនខ្មែរ បានប្រគល់ជូន កាលពីល្ងាចថ្ងៃទី២៤ ខែកុម្ភ: ឆ្នាំ២០២៥ ដោយ លោកជំទាវ ឧកញ៉ា ឆេង ស្រីនាង បានផ្តាំផ្ញើសួរសុខទុក្ខ និងជូនពរ ទាំងកីឡាករ ផាន់ សុផាត ឆាប់បានជាសះស្បើយផង៕

អត្ថបទដែលជាប់ទាក់ទង
Open

Close