លោក មាន ចាន់យ៉ាដា មានមោទនកភាព ចំពោះកងកម្លាំងដែលឈរជើងការពារលើភ្នំដងរែកក្នុងភូមិសាស្ត្រអន្លង់វែង ដែលហ៊ានលះបង់គ្រប់បែបយ៉ាង ដើម្បីការពារបូរណភាពទឹកដីរបស់យើងអោយបានគង់វង្ស

ឧត្ដរមានជ័យ ៖ កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ លោកវរសេនីយ៍ឯក ឡុង ណៃ មេបញ្ជាការរង តំបន់ប្រតិបត្តិការសឹករងឧត្ដរមានជ័យ បានដឹកនាំកម្លាំងអមដំណើរ លោក មាន ចាន់យ៉ាដា អភិបាល នៃគណៈអភិបាលខេត្តឧត្ដរមានជ័យ និងប្រតិភូចុះសួរសុខទុក្ខបងប្អូនកងកម្លាំងជួរមុខនៅតំបន់ព្រំដែន កម្ពុជា-ថៃ ចំណុចបង្គោលសីម៉ាលេខ៣ ស្ថិតនៅភូមិសាមគ្គី ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ។
ក្នុងឱកាសនោះ លោក មាន ចាន់យ៉ាដា បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខដោយក្តីនឹករលឹករបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ជូនចំពោះបងប្អូនកងកម្លាំងទាំងអស់ ដែលជានិច្ចកាលសម្តេចតែងតែគិតគូរយកចិត្តទុកដាក់ជាប់ជានិច្ចពីសុខទុក្ខ និងជីវភាពរស់នៅរបស់កម្លាំងឈរជើងការពារបន្ទាត់ព្រំដែន។
ទន្ទឹមនឹងនោះផងដែរ លោក មាន ចាន់យ៉ាដា មានមោទនភាព ចំពោះកងកម្លាំងដែលឈរជើងការពារលើភ្នំដងរែកក្នុងភូមិសាស្ត្រអន្លង់វែង ដែលហ៊ានលះបង់គ្រប់បែបយ៉ាង ដើម្បីការពារបូរណភាពទឹកដីរបស់យើងអោយបានគង់វង្ស៕
អត្ថបទដែលជាប់ទាក់ទង
Open

Close