ខេត្តតាកែវ៖ នារសៀលថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ២០២៥ លោក ហង្ស វិច្ឆិការាស្សី អភិបាលរងស្រុកតំណាង លោក ភួន ឈីម អភិបាលនៃគណៈអភិបាលស្រុកបាទី ព្រមទាំងសហការីបានអញ្ជើញចុះអន្តរាគមន៍ ករណី ឈ្មោះ កែវ សំណាង បានធ្វើរបងបិទផ្លូវចេញចូលរបស់ប្រជាពលរដ្ឋ ស្ថិតនៅភូមិប្រហែក ឃុំសូរភី ស្រុកបាទី ខេត្តតាកែវ ជាលទ្ធផលទទួលបានជោគជ័យ ដោយភាគី ខាងលើ បានព្រមព្រៀងទទួលយកការសម្របសម្រួល បើករបង ដើម្បីឲ្យប្រជាពលរដ្ឋចេញចូលជាធម្មតា។





