សមត្ថកិច្ច ព្រមានចាត់វិធានការផ្លូវច្បាប់ ចំពោះម្ចាស់ គណនី ហ្វេសប៊ុក មួយ ដែលយកវីដេអូ ចាស់មកបង្ហោះ ករណី ចោរឆក់ ក្នុងខណ្ឌមានជ័យ!

ភ្នំពេញ៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
ថ្មីៗនេះ សង្កេតឃើញមាន ផេកហ្វេកប៊ុក មួយឈ្មោះ Loemheng Vit Cambodia បានធ្វើការបង្ហោះវីដេអូ ចាស់ ជុំវិញ ករណី ឆក់កាបូបស្ពាយ មិនបានសម្រច ប្រព្រឹត្តនៅចំណុចផ្លូវលេខ២១៧ ភូមិត្នោត សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤ មកធ្វើការផុសឡើងវិញនាំឱ្យសាធារណជនមានការយល់ច្រឡំ និងមានបំណងចង់បំពុលសង្គម។ កិច្ចការងារនេះសមត្ថកិច្ចបានបង្ក្រាប និងបញ្ជូនជនសង្ស័យទៅសាលាដំបូងរាជធានីភ្នំពេញ តាំងពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤ មកម្ល៉េះ។

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមឱ្យម្ចាស់ផេក ឬក៏ម្ចាស់គណនីហ្វេសប៊ុក ដែលយកករណីខាងលើមកបង្ហោះឡើងវិញនោះ ត្រូវបញ្ឈប់ការផ្សព្វផ្សាយជាបន្ទាន់ បើពុំដូច្នោះទេ សមត្ថកិច្ច នឹងចាត់វិធានការតាមច្បាប់​ ៕

អត្ថបទដែលជាប់ទាក់ទង
Open

Close