ខេត្តកណ្តាល៖ លោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្តាល បញ្ជាក់អោយដឹងថា កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ កម្លាំងជំនាញ អាវុធហត្ថខេត្តកណ្តាល និង អាវុធហត្ថក្រុងអរិយក្សត្រ សហការជាមួយ អាវុធហត្ថខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ចុះស្រាវជ្រាវស្វែងរកចាប់ខ្លួនជនល្មើសចំនួន ២នាក់ ស្រី ម្នាក់ នៅគោលដៅពីរផ្សេងគ្នា។
លើកទី១ ចាប់ខ្លួនជនត្រូវចោទ ឈ្មោះ ភក្តី ភេទស្រី អាយុ ២០ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅសង្កាត់ព្រែកតាកូវ ក្រុងអរិយក្សត្រ ខេត្តកណ្តាល។ នៅចំណុចសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
លើកទី២ ចាប់ខ្លួនជនត្រូវចោទឈ្មោះ សុខប៊ី ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅសង្កាត់ព្រែកតាកូវ ក្រុងអរិយក្សត្រ ខេត្តកណ្តាល។ នៅចំណុចសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ជនសង្ស័យទាំងពីរ ត្រូវបានចោទប្រកាន់ ពីបទឃាតកម្មគិតទុកជាមុន ប្រព្រឹត្តនៅចំណុចដីស្រែប្រាំងក្រពើខ្លោច ភូមិព្រែកល្វា សង្កាត់ព្រែកតាកូវ ក្រុងអរិយក្សត្រ ខេត្តកណ្តាល កាលពីថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៤។
ក្រោយបំពេញនីតិវិធី ជនត្រូវចោទទាំងពីរនាក់ កម្លាំងជំនាញ អហ ខេត្តកណ្តាល បានបញ្ជូនទៅពន្ធនាគារខេត្តកណ្តាល នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥។
កម្លាំងជំនាញ អាវុធហត្ថខេត្តកណ្តាល កំពុងបន្តស្រាវជ្រាវស្វែងរកចាប់ខ្លួនជនល្មើសពាក់ព័ន្ធផ្សេងទៀត ដែលជាមេខ្លោង ក្នុងអំពើ ឃាតកម្ម ជួញដូរគ្រឿងញៀន និងធ្វើទារុណកម្មអំពើឃោរឃៅ និងផ្តើមគំនិតក្នុងអំពើឃាតកម្ម និងជួញដូរគ្រឿងញៀន។