ខេត្តសៀមរាប៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាបសូមបដិសេធ អំពីករណីការចុះផ្សាយរបស់គេហទំព័រ ឥន្ទ្រីផ្លើស ញូស៍ ពាក់ព័ន្ធករណីលួចម៉ូតូ ស្ថិតនៅឃុំកណ្តែក ស្រុក ប្រាសាទបាគង ខេត្តសៀមរាប កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥។
ពាក់ព័ន្ធនឹងករណីខាងលេី មន្ទីរបានពិនិត្យរូបភាពដែលគេហទំព័រ ឥន្ទ្រីផ្លើស ញូស៍ ចុះផ្សាយ គឺមិនមែនជាមន្ត្រីខណ្ឌជលផលឡេីយ ចំណែកឯកសណ្ឋានរបស់ជនសង្ស័យក៏មិនមែនជាឯកសណ្ឋានជលផលដែរ។
មន្ទីរសូមបញ្ជាក់ថាសម្លៀកបំពាក់ របស់រដ្ឋបាលជលផលមានឯកសណ្ឋាន ស្លាកសញ្ញា ឬ LOGO មានរូបសញ្ញាត្រី និងមានស្លាកដាក់ឈ្មោះមន្ត្រី និងមានបញ្ជាក់ពីស្ថាប័ន និងមុខតំណែងផងដែរ។