ឡៅ​ ចន្ទ្រា​ ប៉ះ សៃយុគ​ ដណ្តើម ខ្សែក្រវាត់ គ្រុឌ គុនខ្មែរ​ ប្រភេទទម្ងន់ ៧៨គីឡូក្រាម នៅស្រុកបាទី…!

កីឡា៖ យោងតាម ផេក TVK Sports បង្ហោះកាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ ៖ គូប្រកួត ដែលអ្នកតាមដានគុនខ្មែរ ទន្ទឹងរង់ចាំ​ ពេលនេះបានចេញមកហើយ!

អ្នកប្រយុទ្ធ ក្នុងជំរំ ទ័ពពិសេស​ ឡៅ​ ចន្ទ្រា​ ប្រឹងប្រែង​ហ្វឹកហាត់ ដើម្បីទទួល​ អ្នកប្រដាល់កំពូលរបស់ថៃ​ សៃយុគ​ ភុមផាន់មួង​ ក្នុងការ ប្រកួតដណ្តើម ខ្សែក្រវាត់ គ្រុឌគុនខ្មែរ​ លក្ខខណ្ឌ ​បីទឹក។

ទស្សនិកជន សាកទស្សន៍ទាយ​មើល ថាអ្នកណាអាចគ្រង ខ្សែក្រវាត់ ក្នុងប្រភេទទម្ងន់ ៧៨គីឡូក្រាមនេះ?

កុំអោយរំលងគូល្អឯកប្រចាំឆ្នាំ​ ចូលរួមគាំទ្រ និងទស្សនាដោយសេរី នាថ្ងៃទី ២២ និងទី ២៣​ ខែកុម្ភៈ ២០២៥។

ទីតាំង ដីឡូ​ នៅបណ្តោយ ផ្លូវជាតិលេខ២ ខាងត្បូងច្រកទន្លេបាទី ៧០០ម៉ែត្រ ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ។

ប្រភព ៖ TVK Sports

អត្ថបទដែលជាប់ទាក់ទង
Open

Close