ចាយលុយ ដុល្លារ ក្លែងក្លាយ១សន្លឹក PM ចាប់បញ្ជូនអោយ តុលាការ សម្រេច ដាក់គុ.ក

កណ្តាល ៖ មន្ត្រី​អាវុធហត្ថ បញ្ជាក់ថា កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ កម្លាំងកងរាជអាវុធហត្ថខេត្តកណ្តាល បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋថាមាន ករណី ចរាចរណ៍ ប្រាក់ដុល្លារ ក្លែងក្លាយ នៅចំណុចសួនច្បារមាត់ទន្លេ ស្ថិតក្នុងសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ដោយមានការដឹកនាំចង្អុលបង្ហាញផ្ទាល់ពីលោក ឧត្តមសេនីយ៍ មេបញ្ជាការខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល កម្លាំងជំនាញ ចុះដល់កន្លែងជាក់ស្តែង ឃាត់ខ្លួនជនសង្ស័យម្នាក់  យកមកអង្គភាពដើម្បីសាកសួរ។
វត្ថុតាងចាប់យកៈ ក្រដាសប្រាក់ ដុល្លារ ក្លែងក្លាយ ចំនួន ១សន្លឹក។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកណ្តាល បានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តតាមនីតិវិធី។
អត្ថបទដែលជាប់ទាក់ទង
Open

Close