ឧត្តមសេនីយ៍ត្រី សៀ ទីន ចូលរួមជាមួយ ឧត្តមសេនីយ៍ត្រី សោ សាវឿន គោរពវិញ្ញាណក្ខន្ធសព មន្ត្រីកងរាជអាវុធហត្ថខេត្តរតនៈគិរី ដែលទទួលមរណភាព ដោយគ្រោះថ្នាក់ចរាចរណ៍!
ខេត្តសៀមរាប៖ នាព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប រួមជាមួយ លោកឧត្តមសេនីយ៍ត្រី សោ សាវឿន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តរតនៈគិរី បានដឹកនាំមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសពលោកអនុសេនីយ៍ឯក អ៊ុក ផាន្នី មន្ត្រីកងរាជអាវុធហត្ថខេត្តរតនៈគិរី ដែលបានទទួលមរណភាព ដោយសារគ្រោះថ្នាក់ចរាចរណ៍ កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ នៅភូមិស្រែឈូក ឃុំជ័យឧត្ដម ស្រុកលំផាត់ ខេត្តរតនៈគិរី បច្ចុប្បន្នសពបានដឹកមកប្រារព្ធធ្វើបុណ្យនៅគេហដ្ឋានលោកស្រី រិន ស្រីពៅ ត្រូវជាភរិយា ស្ថិតនៅភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប។
ក្នុងឱកាសអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធនេះ លោកឧត្តមសេនីយ៍ត្រី សៀ ទីន បាននាំយកបច្ច័យចំនួន ១លានរៀល, អង្ករចំនួន ០៤ការុង, ទឹកបរិសុទ្ធចំនួន ៥កេស ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារញាតិមិត្តទាំងអស់នៃសព និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់ លោកអនុសេនីយ៍ឯក អ៊ុក ផាន្នី បានសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លៀតឡើយ៕