ប្រវត្តិខ្លះៗ នៃក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ នៃរាជបណ្ឌិត្យសភាកម្ពុជា

ភ្នំពេញ៖ គោរមងារ «បណ្ឌិតសភាចារ្យ» ជាគោរមងារវិទ្យាសាស្ត្រដ៏ឧត្ដុង្គឧត្ដមនៃរាជបណ្ឌិត្យសភាកម្ពុជា ដែលផ្ដល់ជូនសមាជិកពេញសិទ្ធិនៃរាជបណ្ឌិត្យសភាកម្ពុជា ទៅតាមលក្ខខណ្ឌ កំណត់ដោយលិខិតបទដ្ឋានគតិយុត្តជាធរមាន។
នៅឆ្នាំ២០១១ យោងតាមព្រះរាជក្រឹត្យលេខ នស/រកត/០៤១១/៣៣២ ចុះថ្ងៃទី១ ខែមេសា ឆ្នាំ២០១១ ឥស្សរជនជាន់ខ្ពស់ ៣រូប ត្រូវបានតែងតាំង៖
១- សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានកិត្តិយសក្រុមបណ្ឌិតសភាចារ្យនៃរាជបណ្ឌិត្យសភាកម្ពុជា
២- ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ អាន ជាប្រធានក្រុមបណ្ឌិតសភាចារ្យនៃរាជបណ្ឌិត្យសភាកម្ពុជា
៣- លោកជំទាវបណ្ឌិតសភាចារ្យ ខ្លូត ធីតា ជាអនុប្រធានអចិន្ត្រៃយ៍ក្រុមបណ្ឌិតសភាចារ្យនៃរាជបណ្ឌិត្យសភាកម្ពុជា។
លុះក្រោយមក នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០១៧ «ក្រុមបណ្ឌិតសភាចារ្យនៃរាជបណ្ឌិត្យសភាកម្ពុជា» ត្រូវបានប្ដូរឈ្មោះមកជា«ក្រុមប្រឹក្សាបណ្ឌិតសភាចារ្យនៃរាជបណ្ឌិត្យសភាកម្ពុជា​» ដោយព្រះរាជក្រឹត្យ លេខនស/រកត/០៨១៧/៥៩២ ដោយមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានកិត្តិយសនៃក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ។
នៅមួយថ្ងៃបន្ទាប់ ដោយយោងតាមព្រះរាជក្រឹត្យលេខ នស/រកត/០៨១៧/៥៩៣ នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០១៧ ថ្នាក់ដឹកនាំជំនាន់ទី២ នៃក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ ត្រូវបានតែងតាំងឡើង ក្នុងនោះមាន៖
១- ឯកឧត្តមបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន, ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (ពេលតែងតាំង), ជាប្រធានក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ។
ក្រោយមកឯកឧត្ដមបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ទទួលបានគោរមងារវិទ្យាសាស្ត្រនៃរាជបណ្ឌិត្យសភាកម្ពុជា ជា «អគ្គបណ្ឌិតសភាចារ្យ» ដោយព្រះរាជក្រឹត្យ លេខ នស/រកត/០៤១៨/៤០០ ចុះថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៨។ រហូតដល់បច្ចុប្បន្ន ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបណ្ឌិតសភាចារ្យនៃរាជបណ្ឌិត្យសភាកម្ពុជា។
២- ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន, រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា, ជាអនុប្រធានក្រុមប្រឹក្សាបណ្ឌិតសភាចារ្យនៃរាជបណ្ឌិត្យសភាកម្ពុជា។
៣- ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច, ប្រធានរាជបណ្ឌិត្យសភាកម្ពុជា, ជាអនុប្រធានប្រចាំការក្រុមប្រឹក្សាបណ្ឌិតសភាចារ្យនៃរាជបណ្ឌិត្យសភាកម្ពុជា។
ក្រៅពីថ្នាក់ដឹកនាំ ជាប្រធានកិត្តិយស ប្រធាន អនុប្រធាន អនុប្រធានប្រចាំការក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ, ឯកឧត្តមបណ្ឌិតសភាចារ្យ លោកជំទាវបណ្ឌិតសភាចារ្យ ជាសមាជិកសមាជិកក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ រួមមាន៖
– ឯកឧត្តមបណ្ឌិតសភាចារ្យ ស៊ន សំណាង
– លោកជំទាវបណ្ឌិតសភាចារ្យ ខ្លូត ធីតា
– ឯកឧត្តមបណ្ឌិតសភាចារ្យ រស់ ចន្រ្តាបុត្រ
– ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន
– ឯកឧត្តមបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា
– លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា
– ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ីង ថូរ៉ាក់ស៊ី
– ឯកឧត្តមបណ្ឌិតសភាចារ្យ ច័ន្ទ សារុន
– ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប
– ឯកឧត្តមបណ្ឌិតសភាចារ្យ ជូ វិជិត្តិ
– ឯកឧត្តមបណ្ឌិតសភាចារ្យ ស៊ុំ ឈុំប៊ុន
– ឯកឧត្តមបណ្ឌិតសភាចារ្យ សោម សុមុនី
– ឯកឧត្តមបណ្ឌិតសភាចារ្យ ព្រុំ ម៉ល់
– ឯកឧត្តមបណ្ឌិតសភាចារ្យ សំ សោភាន់
– ឯកឧត្តមបណ្ឌិតសភាចារ្យ ឆយ អូន
– ឯកឧត្តមបណ្ឌិតសភាចារ្យ តិច សំណាង
– ឯកឧត្តមបណ្ឌិតសភាចារ្យ ច័ន្ទ សំណព្វ
– ឯកឧត្តមបណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន
– ឯកឧត្តមបណ្ឌិតសភាចារ្យ នេត បារ៉ុម
– ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ាប បុណ្ណា
– ឯកឧត្តមបណ្ឌិតសភាចារ្យ ឆេង វណ្ណារិទ្ធ
– លោកជំទាវបណ្ឌិតសភាចារ្យ ចេក សុថា
– ឯកឧត្តមបណ្ឌិតសភាចារ្យ ច័ន្ទ រ័ត្ន
– លោកបណ្ឌិតសភាចារ្យ ថោង ធែល
– លោកបណ្ឌិតសភាចារ្យ ឃីង ហុកឌី
– លោកបណ្ឌិតសភាចារ្យ ម៉ក់ ភឺន
– សមាជិកបម្រុងនៃរាជបណ្ឌិត្យសភាកម្ពុជា ចំនួន ២៦រូប (ស្រី៣រូប) និង
– សមាជិកកិត្តិយស ០១រូប។
ក្រៅពីនេះ រាជបណ្ឌិត្យសភាកម្ពុជា តាមរយៈក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ បានដាក់សំណើស្នើសុំទៅរាជរដ្ឋាភិបាលនិងព្រះមហាក្សត្រ នូវព្រះរាជក្រឹត្យផ្ដល់គោរមងារកិត្តិយសនៃរាជបណ្ឌិត្យសភាកម្ពុជា ដូចជា គោរមងារ កិត្តិព្រិទ្ធបណ្ឌិត, កិត្តិបរិរក្សបណ្ឌិត, កិត្តិសេដ្ឋាបណ្ឌិត, កិត្តិសង្គហបណ្ឌិត, កិត្តិនីតិកោសលបណ្ឌិត, កិត្តិឧទ្ទេសបណ្ឌិត និងកិត្តិបណ្ឌិត ជូនឥស្សរជនជាន់ខ្ពស់របស់ជាតិ សរុប ៣១រូប (ស្រ្តី ៤រូប)។
ឥស្សរជនដែលបានបង្ហាញជូនខាងដើម សុទ្ធសឹងជាឥស្សរជនគួរគោរព មានគុណវុឌ្ឍ គុណបំណាច់ និងស្នាដៃឆ្នើម ក្នុងវិស័យវិទ្យាសាស្ត្រ និងការងារសង្គម បម្រើផលប្រយោជន៍ដល់ប្រទេសជាតិ។
ប្រភព៖ លេខាធិការដ្ឋានក្រុមប្រឹក្សាបណ្ឌិតសភាចារ្យនៃរាជបណ្ឌិត្យសភាកម្ពុជា
១៩ កុម្ភៈ ២០២៥
អត្ថបទដែលជាប់ទាក់ទង
Open

Close