ខេត្តកណ្តាល៖ លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បញ្ជាក់ថា នៅថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ២០២៥នេះ កម្លាំងជំនាញយុទ្ធភណ្ឌមិនទាន់ផ្ទុះសំណល់សង្គ្រាម បានបោសសម្អាតគ្រាប់បែកទម្លាក់ពីយន្តហោះប្រភេទMK82 ទម្ងន់២៣០គីឡូក្រាម ចំនួន២ទីតាំង ស្ថិតក្នុង២ខេត្តគឺ មួយទីតាំងស្ថិតនៅឃុំដេីមឬស ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងមួយទីតាំងទៀតស្ថិតនៅឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។










