កំពង់ស្ពឺ ៖ ដោយមានការគិតគូរ និងយកចិត្តទុកដាក់ពីសំណាក់ លោក ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នារសៀលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ បានដឹកនាំមេបញ្ជាការរង នាយទាហាននិង ក្រុមការងារអាវុធហត្ថ អញ្ជើញចុះសួរសុខទុក្ខ លោក អនុសេនីយ៍ឯក ខៀវ រិទ្ធី មេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថស្រុកគងពិសី ដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យ។
ក្នុងឱកាសសួរសុខទុក្ខនោះដែរ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ បានប្រគល់ជូននូវថវិកា និងសម្ភារៈមួយចំនួនរួមមាន៖ ថវិការលោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ ចំនួន៥០០,០០០រៀល ,លោកអភិបាល និងមន្ត្រីរាជការស្រុកគងពិសី ចំនួន៥៣០,០០០រៀល, អង្ក ចំនួន០២បាវ, ទឹកផ្លែឈើ ចំនួន២កេស ,ទឹកបរិសុទ្ធ ចំនួន២កេស, មីម៉ាៗកំប៉ុង ចំនួន៤យួរ ។
ក្រោយពីបានទទួលនូវអំណោយដ៏ថ្លៃថ្លា លោក អនុសេនីយ៍ឯក ខៀវ រិទ្ធី និងក្រុមគ្រួសារបានសម្តែងនូវសេចក្តីរំភើប ប្រកបដោយភាពកក់ក្តៅយ៉ាងក្រៃលែង និងសូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុត និងសូមប្រសិទ្ធិពរជ័យកើតមានដល់ លោក ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន និងក្រុមគ្រួសារ បុត្រា បុត្រី លោកអភិបាល និងមន្ត្រីរាជការស្រុកគងពិសីនិងក្រុមការងារអាវុធហត្ថខេត្តកំពង់ស្ពឺ សូមឲ្យមានជន្មាយុយឺនយូរ ជួបប្រទះតែសេចក្តីសុខ សេចក្តីចម្រើន មានសុភមង្គលក្នុងក្រុមគ្រួសារ មានសុខភាពល្អបរិបូរណ៍ និងសូមប្រកបដោយពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។